ភ្នំពេញ៖ករណីអគ្គិភ័យឆាបឆេះសំណង់មួយកន្លែង រងការខូចខាតសម្ភារ:អស់ជាច្រើន ដោយសារតែជនមិនស្គាល់មុខម្នាក់បោះកន្ទុយបារីចោល បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឃៀង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ។

ម្ចាស់ផ្ទះរងគ្រោះបានសន្និដ្ឋានថា សង្ស័យមានមនុស្សមិនស្គាល់មុខបោះកន្ទុយបារីចោលនៅវាលស្មៅក្បែរផ្ទះ បង្កជាអគ្គិភ័យឆាបឆេះសំណង់ទំហំ១០ម៉ែត្រ x ១៥ម៉ែត្រ និងខូចខាតឆេះសម្ភារ:ទុកចោលអស់មួយចំនួន តែមិនឆេះរាលដាល ដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិផ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៦រថយន្ត ស្មើនឹង២០ម៉ែត្រគូប ទើបអាចពន្លត់ចប់នៅវេលាម៉ោង៦និង៣០នាទីព្រឹក នាថ្ងៃដដែល ៕