ជំងឺរលាកថ្លើម វាជាជំងឺមួយដែលអាចបង្ការបានបើសិនជាអ្នក យល់ដឹងអំពីវិធីបង្ការ។ មានវ៉ាក់សាំងបង្ការ ជំងឺរលាកថ្លើម ដូចខាងក្រោមនេះ៖ មានវ៉ាក់សាំងបង្ការជម្ងឺរលាក ថ្លើមប្រភេទអា សម្រាប់ក្រុមជនងាយ រងគ្រោះខ្លាំង ដូចជាអ្នកថែ ទាំពេលថ្ងៃ គិលានុប្បដ្ឋាយិកា ធ្វើការតាមផ្ទះ អ្នកធ្វើការតាមមន្ទីរពិសោធន៍ និងអ្នកដែលធ្វើដំ ណើរទៅកាន់ ទីកន្លែងដែលមានជម្ងឺរលាកថ្លើមច្រើន។ អាចចាក់វ៉ាក់សាំងឲ្យទារកក៏ល្អដែរ។

មានវ៉ាក់សាំងបង្ការជម្ងឺរលាកថ្លើម ប្រភេទបេសម្រាប់ចាក់ឲ្យទារក និងកុមារអាយុក្រោម១៨ឆ្នាំ។ ក៏មានវ៉ាក់សាំងផងដែរចំពោះ មនុស្សចាស់ដែលងាយរងគ្រោះ ដូចជាអ្នកមានវិជ្ជាជីវៈខាងសុខា ភិបាល អ្នកចាក់ថ្នាំញៀនតាមសរសៃ និងអ្នកដែលមានឥរិយាបទផ្លូវភេទប្រថុយប្រថាន។

ការចាក់immunoglobuline ក៏អាចបង្ការការកើតរោគបានដែរ ជាពិសេសបើសិនជាអ្នកបានប៉ះពាល់អ្នកណាម្នាក់ ដែលបានរកទៅឃើញថាមានមានជម្ងឺ រលាកថ្លើមប្រភេទអាក្នុងពេលពីរសប្តាហ៍កន្លងទៅ (ដូចជាឱបថើប ប្រើសម្ភាររួមគ្នា) ត្រូវចាក់ភ្លាម។ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ រលាកថ្លើមប្រភេទបេឲ្យទារកដែល កើតពីមាតាដែលមានជំងឺរលាកថ្លើម ប្រភេទបេ។

វិធានការផ្សេងទៀតរួមមាន៖
•ចៀសវាងការប៉ះឈាម ឬផលិតផលចេញពីឈាម ជាពិសេសបើសិននោះគឺជាការងាររបស់អ្នក
•ចៀសវាងការរួមភេទជាមួយ អ្នកកើតជម្ងឺរលាកថ្លើម ឬដែលគ្មានប្រវត្តិសុខភាពច្បាស់លាស់។ ត្រូវប្រកាន់យកការរួមភេទដោយសុវត្ថិភាពជានិច្ច។
•ត្រូវលាងដៃក្រោយពីត្រលប់មកពីបង្គន់ ឬមុនពេលបរិភោគ។
•ចៀសវាងការប្រើចាន ឧបករណ៍ ឬបន្ទប់ទឹកជាមួយអ្នកមានជម្ងឺរលាកថ្លើមប្រភេទអា។
•កុំប្រើឡាមកោរពុកមាត់ ម្ជុល ឬច្រាសដុះធ្មេញរួមគ្នា។
•នៅពេលធ្វើដំណើរទៅកាន់ទីដែលមាន រោគ សូមកុំហូបអាហារដែល មិនឆ្អិនល្អ។ សូមផឹកទឹក ដែលដាក់ដបស្រួលបួល។
•សូមកុំប្រើថ្នាំញៀនចាក់តាមសរសៃ ហើយបើសិនជាបានប្រើហួសទៅហើយ សូមកុំប្រើម្ជុល រួមគ្នា និងប្តូរម្ជុលនៅពេលធ្វើការព្យាបាល។
•ត្រូវប្រយ័ត្ននៅពេលសាក់សាច់។
សូមកុំសេពសុរានៅពេល ប្រើacetaminophen។ បើមានជម្ងឺរលាកថ្លើមរួចហើយ សូមកុំប្រព្រឹត្ត ឲ្យសោះ(ដើម្បីកុំឲ្យ ថ្លើមកាន់តែខូវទៅទៀត)៕