ភ្នំពេញ ៖ តារាសម្តែង សាច់សខ្ចីកញ្ញា អ៊ីង អ៊ីង ដែលត្រូវបានមហាជនភាគច្រើនទទួលស្គាល់ថានាងគឺធ្លាប់ជាសង្សាររបស់តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ខណៈពេលដែលស្នេហារបស់ពួកគេទាំងពីរបានដើរដល់ផ្លូវបញ្ចប់ទៅហើយនោះ។


ជាក់ស្តែងមួយរយៈក្រោយមកនេះ គេហាក់សង្កេតឃើញកញ្ញា អ៊ីង អ៊ីង មានរូបសម្រស់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃខណៈពេលដែលគេមិនសូវបានឃើញនាងប្រឡូកនៅក្នុងវិស័យសិល្បៈដូចមុនប៉ុន្មាននោះទេ។


ស្រាប់តែថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Manil Oc បានបង្ហោះសារមួយដែលបានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើតារាស្រីខាងលើថា “ឲ្យពេលនាង១ ថ្ងៃ បើនាងមិនចេញមុខមកសុំទោសខ្ញុំទេ នាងនឹងល្បីជាងអាជីពនាង , Caption (ប្ដីគេទេនាង)”។


ស្រាប់តែកញ្ញា អ៊ីង អ៊ីង បានបង្ហោះសារមួយតបទៅវិញថា ” យកប្តីអ្នកណាបង និយាយអោយឱ្យមានភស្តុតាង  ខ្ញុំមិនបានពាក់ព័ន្ធជាមួយអ្នកណាទាំងអស់ ដោយសារការចង់ដឹងពីមនុស្សម្នាក់ដែលមិនល្អនឹងបានខ្ញុំសួរបងប៉ុន្តែបងពីក្រោយខ្នងខ្ញុំបងដើរនិយាយខ្ញុំម៉េចខ្លះនិយាយដើមខ្ញុំម៉េចខ្លះបងដឹងខ្លួនហើយខ្ញុំគ្រាន់តែសួរបងមិនបានជេរឬក៏និយាយបរិហារបងទៅអ្វីមួយប៉ុន្តែបងវិញដើរបរិហារខ្ញុំជេរខ្ញុំសាហាវ . ខ្ញុំមិនដឹងហេតុអីបានបងស្អប់ខ្ញុំចង់ធ្វើបាបខ្ញុំដល់ថ្នាក់នឹងប៉ុន្តែប្រទេសមានច្បាប់ខ្ញុំមិនខ្លាចអ្នកដែលចង់ធ្វើបាបខ្ញុំហើយបងគំរាមខ្ញុំបងជេរខ្ញុំបងចង់វ៉ៃខ្ញុំគ្រប់យ៉ាង… ខ្ញុំបញ្ជាក់ខ្ញុំមិនបានទៅពាក់ព័ន្ធនឹងយកប្ដីអ្នកណាគេនិយាយអ្វីក៏ទទួលខុសត្រូវបើសិនជាមានផុសតាង… ហើយឱ្យប្ដីនឹងចេញមុខដោះស្រាយឬក៏ប្រពន្ធនឹងចេញមករករឿងខ្ញុំមកបើសិនជាយើងខ្ញុំយកប្ដីគេមែន. ហើយខ្ញុំក៏មិនត្រូវការសុំទោសអ្នកណាគេទាំងអស់ព្រោះខ្ញុំមិនបានបរិហារឬក៏ជេដូចតែបងជេរខ្ញុំទេប្រទេសមានច្បាប់បងចង់ធ្វើអ្វីបងធ្វើទៅខ្ញុំសុំមិននិយាយអ្វីទាំងអស់ទុកឲ្យច្បាប់អ្នកនិយាយមេធាវីនិយាយ…អរគុណ🙏🏻 បើមនុស្សចរិតល្អគេមិនដើរនិយាយគេចង់ធ្វើបាទគេបែបនេះទេ… អ្នកណាយល់ពីខ្ញុំស្រលាញ់ខ្ញុំ support ខ្ញុំអុីងអរគុណ អ្នកណាមិនយល់ស្អប់ខ្ញុំក៏បាន តែខ្ញុំមិនដែលចង់មានបញ្ហាជាមួយអ្នកណាទេ….ខ្ញុំមិននិយាយអ្វីទាំងអស់ ព្រោះមិនត្រូវការឈឺក្បាលនឹងរឿងទាំងនេះ ………ហើយគំរាមចង់វ៉ៃខ្ញុំទៀត ប្រទេសមានច្បាប់បើខ្ញុំមានបញ្ហាអី….. ចាអរគុណ” និងបានបន្ថែមថា “បើនៅតែបរិហាខ្ញុំឬជេរខ្ញុំខ្ញុំនឹងឲ្យច្បាប់ដោះស្រាយ.. ក៏មិនត្រូវការសុំទោស ព្រោះមិនបានយកប្តីអ្នក…. បើចង់ធ្វើបាទខ្ញុំក៏តាមចិត្ត”។


យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាតើហេតុអ្វីបានជាមានគេមកចោទប្រកាន់កញ្ញា អ៊ីង អ៊ីង នៅឡើយទេ ដោយគេរង់ចាំការបកស្រាយបន្ថែមពីសំណាក់ភាគីទាំងសងខាង៕