ការធ្វើលំហាត់ប្រាណជួយច្រើនដល់សុខភាពស្បែក និងសម្រស់របស់អ្នកផងដែរ ពីព្រោះថា ការធ្វើលំហាត់ប្រាណផ្នែករាងកាយវាមានឥទ្ធិពលច្រើនទៅលើប្រព័ន្ធរាងកាយ និងប្រព័ន្ធផ្នែកខាងក្នុងផងដែរ។ ថ្ងៃនេះ យើងមកដឹងថា ការធ្វើលំហាត់ប្រាណជួយសម្រស់ និងស្បែករបស់អ្នកបានដោយបែបណា?

១. ការធ្វើលំហាត់ប្រាណជួយឱ្យស្បែកអ្នកក្មេងជាងវ័យ។ មានការស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណជាប្រចាំ និងមានអាយុ ៤០ ឆ្នាំឡើង(ហាត់ប្រាណ) ជួយស្បែកមានភាពស្រទន់ស្រដៀងនឹងអ្នកមានអាហារអាយុ ២០ និង៣០ ឆ្នាំ ពីព្រោះថា ការធ្វើលំហាត់ប្រាណអាចជួយបង្កើតសារធាតុគីមីនៅក្នុងខ្លួន ហើយវាជួយបន្ថយភាពចាស់នៃស្បែកផងដែរ។

២. ការធ្វើលំហាត់ប្រាណជួយឱ្យស្បែកស្រស់ថ្លា គឺមកពីការធ្វើលំហាត់ប្រាណដឹកនាំឈាមទៅកាន់បេះដូងបានល្អ និងជួយសម្អាតជាតិពុលក្នុងស្បែក ហើយជួយបង្កើតអុកស៊ីសែនបន្ថែមទៅស្បែក…។

៣. ការធ្វើលំហាត់ប្រាណអាចជួយកាត់បន្ថយស្នាមជ្រួញ ពីព្រោះវាជួយបង្កើតបរិមាណអរម៉ូន និងកាត់បន្ថយស្ត្រេសក្នុងខ្លួន។
៤. ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយការកើតមុនផងដែរ។ ពីព្រោះថា ការធ្វើលំហាត់ប្រាណទៀងទាត់ជួយបង្កើនលំហូរឈាម និងអុកស៊ីសែនទៅកាន់ស្បែក ហើយជួយឱ្យរាងកាយបញ្ចេញជាតិពុល ដែលរាំងស្ទះរន្ធញើសនៅក្រោមស្បែក។ ការធ្វើលំហាត់ប្រាណក៏អាចជួយគ្រប់គ្រងអរម៉ូនដែលបណ្តាលឱ្យកើតមុនក្នុងកម្រិតធម្មតាផងដែរ។

៥. ការធ្វើលំហាត់ប្រាណកម្រិតមធ្យមឱ្យបានទៀងទាត់ អាចជួយឱ្យរាងកាយរបស់អ្នកផលិតសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ។ សារធាតុនេះអាចការពារកោសិកាពីស្បែករបស់រ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដល់ស្បែកផងដែរ។

៦. ការធ្វើលំហាត់ប្រាណជួយឱ្យសក់ និងស្បែកក្បាលសុខភាពល្អ។ តាមរយៈការធ្វើលំហាត់ប្រាណជួយឱ្យមានលំហូរឈាមទៅកាន់ស្បែកក្បាល និងសក់បានប្រសើរជាងមុន។ ពីព្រោះវាសារធាតុចិញ្ចឹមនៅក្នុងឈាមរំញោចក្នុងឫសសក់ និងជួយឱ្យសក់លូតលាស់បានល្អ(ក្នុងសរសៃសក់មានសំណើម)។ បន្ថែមពីនេះ ការហាត់ប្រាណអាចជួយបន្ធូរភាពតានតឹងផ្នែកអារម្មណ៍ផងដែរ។ ពេលអ្នកគ្មានភាពតានតឹងជួយការពារសក់ស្ងួត និងកុំឱ្យជ្រុះសក់ផងដែរ៕