ភ្នំពេញ ៖ អតីត Miss universe Cambodia 2018 កញ្ញា រឿន ណាត ដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជន ជាមួយនឹងរូបរាងសម្រស់ និងទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ទាំងក្នុងការដើរម៉ូត ក៏ដូចជាសម្តែងរឿងផងនោះ ធ្វើឲ្យកេរ្ត៍ិឈ្មោះរបស់នាងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។


ថ្មីៗនេះ ខណៈពេលដែលលេចលឺព័ត៌មានថា Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា បានប្រកាសពីការលាលែងដំណែងពីកញ្ញាឯកនោះ ធ្វើឲ្យបណ្តាញសង្គមព័ត៌មានជាច្រើនចាប់ផ្តើមធ្វើការចុះផ្សាយជាបន្តបន្ទាប់ ខណៈពេលដែលអ្នកគ្រប់គ្រងកម្មវិធីទាំងមូលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តអ្នកដែលធ្លាប់គាំទ្រ។


អ្វីដែលធ្វើឲ្យគេកត់សម្គាល់ផងដែរនោះ ខណៈពេលដែលកញ្ញា សេង រដ្ឋា ប្រកាសលាលែងពីតំណែងកញ្ញាឯកមិនទាន់បានប៉ុន្មានផង ស្រាប់តែកញ្ញា រឿន ណាត អតីត Miss universe Cambodia បានបង្ហោះសារមួយក្នុងន័យទូន្មានថា “កាលៈទេសៈខ្លះដែលចិត្តយើងខឹង បើបណ្ដោយតបតទៅតាមតែកំហឹងនោះ វានាំឱ្យកើតវិប្បដិសារីទៅថ្ងៃខាងមុខទៀតពុំខាន។ យើងមានរឿងច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែមិនមែនគ្រប់រឿងឡើយ។ រឿងខ្លះជារឿងនាំឱ្យខាតច្រើន គឺខាតទាំងពេលវេលា ខាតទាំងថាមពល ខាតទាំងសុខភាព។ មើលថែខ្លួនឱ្យល្អ រស់នៅជាមួយក្ដីស្រឡាញ់ ហើយធ្វើរឿងត្រឹមត្រូវដែលត្រូវធ្វើជាប្រចាំ ព្រោះបើទំនេរពេកចិត្តនេះច្បាស់ជារករឿងមិនសប្បាយចិត្តមកគិតទៀតពុំខានឡើយ”៕