ការហូរឈាមតាមច្រមុះ មិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរទេតែអាចបង្កការរំខាននៅពេលដែលបញ្ហានេះ ឧស្សាហ៍កើតឡើងញឹកញាប់មិនថា លើមនុស្សចាស់ឬក្មេងៗ។ អ្នកដែលមានបញ្ហាហូរឈាមតាមច្រមុះ ភាគច្រើនជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះសម្ពាធឈាមឡើងខ្ពស់ ឬតំណពូជ។ ទោះជាយ៉ាងណា ប្រសិនបើ ករណីស្រាលៗអ្នកអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបានដោយមិនចាំបាច់ទៅពេទ្យឡើយ។

នៅក្នុងនោះ អ្នកអាចប្រើទឹកកក វាមានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាមភ្ជិត មុខរបួសសរសៃវ៉ែន និងបន្ថយការរលាក ។ ចំពោះ វិធីនេះអ្នកត្រូវយកទឹកកក ២ទៅ ៣ ដុំ រុំនៅក្នុងកូនកន្សែងមួយមកស្អំនៅលើច្រមុះប្រហែលជា ៥ នាទី ។ សីតុណ្ហភាពត្រជាក់របស់វានឹងធ្វើឲ្យឈាមឆាប់កកហើយបញ្ឈប់ការហូរឈាម ។

ក្រៅពីនេះ អ្នកអាចប្រើខ្ទឹមបារាំង មានផ្ទុកភ្នាក់ងារជួយជំរុញឲ្យមុខរបួសឆាប់កកឈាម ព្រោះវា មានផ្ទុកវីតាមីន C និងសារធាតុ bioflavonoids ដែលមានសមត្ថភាពជួសជុលសរសៃឈាមដែលធ្លុះធ្លាយ អ្នកគ្រាន់តែហាន់ខ្ទឹមបារាំងពីរទៅបីចំណិតរួចហិតក្លិនរបស់វាមិនយូរទេឈាមនឹងឈប់ហូរ ៕