ភ្នំពេញ ៖ ជាការពិតណាស់ ក្ដីស្រឡាញ់ ការឲ្យតម្លៃ ការតស៊ូ និងសេចក្ដីស្នេហាយ៉ាងពិតប្រាកដមួយ មិនមែនសុទ្ធតែគ្រប់គ្នាអាចទទួលបានមកដោយងាយស្រួលនោះទេ ជាពិសេសគឺការកសាងគ្រួសារមួយដ៏ពេញលេញសម្រាប់ជីវិត គឺវាពិតជាពិបាក។ ក៏ប៉ុន្តែសម្រាប់អ្នកដែលមានភាពច្បាស់លាស់ ស្មោះត្រង់ និងមានក្ដីស្រឡាញ់ពិតប្រាកដនោះ ពួកគេនឹងអាចរក្សាបាននូវការរស់នៅមួយជានិរន្តន៍។


ខណៈពេលដែលអ្នកបានជួបមនុស្សដែលអាចរួមសុខ រួមទុក្ខជាមួយអ្នកបានហើយ នោះអ្នកគួរតែថែរក្សាគេឲ្យបានល្អជាទីបំផុត មិនត្រូវព្រលែងចោលគេនោះឡើយ ព្រោះមនុស្សដែលព្រមរួមសុខ រួមទុក្ខជាមួយអ្នកមានមិនច្រើនប៉ុន្មាននោះទេ។


ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែលគាត់បានបង្ហោះនូវរូបភាពមួយសន្លឹកជាមួយនឹងភរិយារបស់គាត់ រួមជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក់ Land Cruiser ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។


នៅលើគណនីហ្វេសប៊ុកនួយឈ្មោះ Keo Dyna បានបង្ហោះនូវប្រយោគមួយឡើងថា៖ ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000៛ ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000$/ខែ ក៏អ្នកនៅក្បែរខ្ញុំអរគុណដល់គូជីវិត Sok Cheatey៕