រាជធានីភ្នំពេញ៖ នៅភូមិសាស្រ្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង កាលពីមុនជាតំបន់សមរភូមិប្រយុទ្ធគ្នារវាងខែ្មរនិងខែ្មរយ៉ាងក្តៅគគុក តែយ៉ាងណា ចូលមកដល់សម័យសម្តេចតេជោ ទឹកដីដែលឮតែស្នូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នាបង្ហូរឈាមនេះ បានក្លាយតំបន់កសិកម្មប្រកបដោយសក្តានុពល ដោយដំណាំទុរេន ម្រេច មាន តាង៉ែន ស្វាយ ប៊័រ និងដំណាំកសិកម្មចំម្រុះដូចជាពោត ម្មៀត ដំឡូងមី ដ៏ស្រស់បំព្រងទាំងកន្លែងដោះគ្រាប់មីនហើយ និងមិនទាន់បានដោះមីន។

យោងតាមហ្វេសប៊ុករបស់លោក ហេង រតនា បានបញ្ជាក់ថា «សម័យសម្តេចតេជោ កសិករក្លាយជាពាណិជ្ជករលើដីស្រែចម្ការបស់ខ្លួនឯង (មេដឹកនាំខែ្មរក្រហម ធ្លាប់បានខិតខំបញ្ឆេះកំហឹងវណ្ណ:កសិករតាមទ្រឹស្តី របស់ខ្លួនថា “កសិករជាទាសករលើដីស្រែចម្ការខ្លួនឯង”) បើរំលឹកពីផ្លែទុរេនសំឡូតវិញ រសជាតិល្បីល្បាញឆ្លងទ្វីបលោក»៕