ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ ពីបទរំលោភសេពសន្ថវៈលើអនីតិជន (អាយុក្រោម១៥ឆ្នាំ) នៅចំណុចក្នុងបន្ទប់ទឹក នៃបរិវេណវត្តបឹងសំរោង ស្រុកបវេល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី ។ជនសង្ស័យម្នាក់ ឈ្មោះ វុន វេត ភេទប្រុស អាយុ២១ឆ្នាំ (ស្នាក់នៅវត្តបឹងសំរោង) ស្ថិតនៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំង។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងតាមពាក្យបណ្ដឹងពីឈ្មោះ លុយ ប៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ភូមិ..ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង លើករណីរួមភេទជាមួយអនីតិជន (អាយុក្រោម១៥ឆ្នាំ) ដែលបានកើតឡើង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក នៅចំណុចក្នុងបន្ទប់ទឹកនៃបរិវេណវត្តបឹងសំរោង ក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕