រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុក របស់លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារនៅមុននេះបន្តិច មានខ្លឹមសារថា « សូមអបអរសាទរ លោកក្មួយឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ ) និងក្មួយស្រីទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយទាំងពីរ»៕