បរទេស៖ ក្រោយការផ្ទុះអណ្ដូងរ៉ែនោះមក បានបណ្ដាលឲ្យកម្មករចំនួន១២នាក់ បានជាប់នៅក្នុងអណ្ដូងរ៉ែនោះ ហើយក្រុមអ្នកជួយសង្រ្គោះចិនបានព្យាយាមជីកកកាយដី ដើម្បីសង្រ្គោះមនុស្ស ឃើញពួកគេនៅមានជីវិត រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។​

​បើតាមទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួ​ បានផ្សាយ នៅ​ថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០២១​ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ផ្ទុះអណ្ដូងរ៉ែមួយ ​នៅ​ក្រុង​គី​សៀ ខេត្ត​សាន់​ទុង ប្រទេសចិន បានបណ្ដាលឲ្យកម្មករជាច្រើននាក់ជាប់ នៅទីនោះ។ រីឯក្រុមអ្នកជួយសង្រ្គោះបានខិតខំព្យាយាមជួយអ្នកជាប់ នៅក្នុងនោះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង នឡ​ក្នុង​ដំណាក់កាល​សាងសង់​​។ ​ឥឡូវ​កម្មករ​ជាង​៣០០​នាក់​កំពុង​​ព្យាយាម​កាយយក​​ដុំថ្ម និង​ខួង​រូង​ថ្មី​មួយ​ ដើម្បី​ចូល​ទៅកាន់រូងក្រោមដី ជាទី​​ដែល​កម្មករ​កំពុង​ជាប់ និង​បញ្ចេញ​ចោល​ចំហាយ​ដ៏​គ្រោះថ្នាក់​។ បើតាមព័ត៌មានបឋម គឺកម្មករចំនួន១២នាក់ នៅមានជីវិត ហើយ១០នាក់ផ្សេងទៀត នៅមិនទាន់ដឹងនៅឡើយ៕