ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។

នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។ ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD មានទុនវិនិយោគប្រមាណ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៤៣កន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ៕