ចម្ងល់ទាក់ទងនឹងរបបអាហារថា តើគួរញ៉ាំមុន ឬក្រោយហាត់ប្រាណនេះ ប្រិយមិត្តមួយចំនួនពិតជាមានចម្ងល់យូរមកហើយ។ ក្រៅពីនោះមានចម្ងល់ ទៀតថាបើញ៉ាំអាហាររួចចាំហាត់ប្រាណជួយសម្រក ឬបង្កើនសាច់ដុំ ដែរឬទេ?

ការពិតទៅ អ្នកហាត់ប្រាណពេលព្រឹកគឺមិនតម្រូវឲ្យញ៉ាំអាហារមុនឡើយគឺ គ្រាន់តែផឹកតែ ទឹក ឬ ទឹកសណ្ដែកមួយដបឬ ប្រូតេអ៊ីនប៉ុណ្ណោះ។ លើសពីនេះទៅរង់ចាំឲ្យហាត់ប្រាណចប់សិនទើបអាចញ៉ាំ អាហារសុខភាពជាក្រោយ។ តែបើសិនជាហាត់ហើយចង់ញាំ គឺត្រូវរង់ចាំយ៉ាងហោចណាស់ ២ម៉ោង ក្រោយទើបអាចហាត់បានបើញាំហើយភ្លាមទៅហាត់ប្រាណភ្លែត មិនកើតនោះទេ ព្រោះនាំឲ្យចុក ឆ្អល់ ហើយយើងខ្ជិលគ្មានកម្លាំងទៀតផងព្រមទាំង ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ តាមពិត អ្នកដែលគិត ថាញាំហើយមានកម្លាំងទៅហាត់មិនមែនជារឿងត្រឹមត្រូវឡើយ តែពេលឆ្អែតយើង ហល់ ខ្ជិល លែងចង់ ហាត់ទៀត និងនាំឲ្យធាត់លើសដើម។

បើសម្រាប់អ្នកចង់សម្រកទៀត គឺតែបន្ថយញាំគ្រប់ពេលហើយអ្នកមិនចង់ឲ្យធាត់ខ្លាំងគឺ កុំញាំ អាហារយប់ទៅគឺ ត្រូវឈប់ញាំត្រឹមម៉ោង ៧។ ចំណែកអ្នកហាត់ពេលល្ងាចវិញអាចញ៉ាំបាយថ្ងៃត្រង់បាន ធម្មតាតែមិនអាចញ៉ាំអាហារ ឬចំណីចំណុកនាំឲ្យតឹងពោះនោះទេ។ ចំពោះអ្នកហាត់ប្រាណហើយទាល់តែ ១៥ ទៅ ៣០ នាទី ក្រោយចាំញ៉ាំអាហារតាមក្រោយដើម្បីឲ្យតុល្យភាពក្នុងរាងកាយសមស្របសិន។ ក្រៅ ពីនោះ អ្នកចង់ញ៉ាំ អាហារសម្រន់មុនទៅហាត់ប្រាណគួរជ្រើសរើសញ៉ាំអាហារទន់ដូចជា ទឹកដោះគោ ពពួកផ្លែឈើ ដំឡូងជាដើម៕