រាជធានីភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិកអង្គការ និងបុគ្គលិកក្រុមហ៊ុន ចំនួនដល់ទៅ៦១កន្លែង ដេីម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បរិញាបត្រ័ សំរាប់ឆ្នាំ២០២១-២០២២ នៅប្រទេសចិន។ នេះបេីយោងតាមក្រសួងអប់រំ យុវជន និង កីឡា។

អាហារូបករណ៍ទាំង១៦ កន្លែងនោះផ្តោតទៅលេីវិទ្យាសាស្ត្រវិស្វកម្ម សេដ្ឋកិច្ចការគ្រប់គ្រងពាណិជ្ចកម្មវេជ្ជសាស្ត្រ ពត៍មានវិទ្យា។ល។ សម្រាប់ការសិក្សានៅប្រទេសចិន ការចំណាយលេីការស្នាក់នៅការសិក្សា និងប្រាក់អាហារូបករណ៍ជាការចំណាយរបស់ភាគីចិន ខណះការធ្វេីដំនេីរទៅមកជាបន្ទុករបស់សាមីខ្លួន។

លក្ខខ័ណ្ឌសំរាប់ការចុះឈ្មោះ ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បេក្ខជនត្រូវមានសញ្ញាតិខ្មែរ មានអាយុមិនលេីស ៣៥ ឆ្នាំ មានចំនេះដឹងភាសាអង់គ្លេស និងមានសុខភាពល្អ។ ចំពោះថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានអាយុក្រោម២៥ ឆ្នាំ មានលិខិតបញ្ជាក់ចំនេះដឹងភាសាចិនយ៉ាងទាបត្រឹមកំរិត HSK3 និងត្រូវមានសុខភាពល្អ។ បេក្ខជនអាចសុំពាក្យប្រលង ចាប់ពីថ្ងែជូនដំនឹងនេះរហូតដល់ថ្ងែទី៨ ខែកុម្ហះឆ្នាំ២០២១ នៅការិយាល័យអាហារូបករណ៍ អគារលេខ ២៣ ផ្លូវ៣៦០ សង្កាត់បឹកេងកងទី១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ការប្រលងនិងរៀបចំនៅថ្ងែទី១៤ខែកុម្ហះឆ្នាំ២០២១ ខាងមុខនេះ។