១ K-ម្សៅទឹកដោះគោ គឺជាថ្នាំញៀនប្រភេទថ្មី ដែលកើតឡើងដោយការផ្សំថ្នាំញៀនច្រើនមុខចូលគ្នា ដែលមានដូចជាKetamin , Heroin , Ice , ថ្នាំងងុយគេងប្រភេទ Roche (អ្នកខ្លះទៀតនិយាយថា មានធាតុផ្សំរបស់ថ្នាំទុកប្រហារជីវិតរបស់អ្នកទោសផងដែរ )

២ ពេលផ្សំចូលគ្នាហើយវាក្លាយទៅជាម្សៅម៉ត់ស មានរូបរាងដូចម្សៅទឹកដោះគោ គ្មានក្លិន ទើបគេដាក់ឈ្មោះថា K-ម្សៅទឹកដោះគោ វិធីសេពគឺហិតតាមច្រមុះ ហើយសរសៃឈាមធ្វើការស្រូបទៅកាន់រាងកាយ តម្លៃលក់នៅប្រទេសថៃប្រមាណ៤០០ទៅ៦០០បាត រឺប្រមាណជា៥០០០០ទៅ៨០០០០រៀល ក្នុង១ក្រាម។

៣ សារធាតុដែលសាហាវបំផុតរបស់K-ម្សៅទឹកដោះគោ គឺHeroin ព្រោះវានឹងធ្វើឪ្យស្ទះផ្លូវដង្ហើម ចំណែកIceនិងKetamine ធ្វើឲ្យសរសៃឈាមបេះដូងត្បៀត និងធ្វើឲ្យខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល និងចុងក្រោយថ្នាំងងុយគេង មានតួនាទីបន្ថែម គុណភាពឲ្យថ្នាំទាំងអស់នោះ ដែលធ្វើឲ្យអ្នកសេពដេកលក់បានកាន់តែយូរ ។

តើអ្នកប្រើប្រាស់ម្សៅK-ទឹកដោះគោ មានអាការៈដូចម្ដេចខ្លះ?

១ម្សៅK-ទឹកដោះគោ ធ្វើឲ្យអ្នកប្រើប្រាស់មានអាការៈដូចជា ស្រវឹងស្រា សឺសឺ រវើរវាយច្រើនថ្ងៃឬមានអារម្មណ៍វង្វេងវង្វាន់ ដូចជាមនុស្សកំរោលចូល នឹងតែងតែមានអារម្មណ៍ថាអ្នកដទៃចង់ធ្វើបាបខ្លួន ដែលជាហេតុធ្វើឲ្យពួកគេតែងតែបង្កឲ្យមានហិង្សាជាញឹកញាប់ ។

២ បើសេពក្នុងបរិមាណច្រើនហួសកម្រិត អាចបង្កឲ្យមានគ្រោះថ្នាក់បំផុត ដែលកើយមានអាការៈដូចជា ស្វាយបបូរមាត់ និងមានហូរឈាមតាមហូរឈាមតាមច្រមុះ ដែលអាចបង្កដល់ការបាត់បង់ជីវិតបានយ៉ាងងាយ។