ភ្នំពេញ ៖ បុរសជាមន្រ្តីរាជការម្នាក់ចុះពីលើរថយន្ត មិនបានពន្លត់ម៉ាស៊ីន ដើរទៅទិញអីវ៉ាន់មួយភ្លែត ស្រាប់តែជនសង្ស័យម្នាក់ឃើញឱកាសល្អ ក៏លួចឡើងបើកចេញទៅ តែម្ចាស់រថយន្តក្រឡេកឃើញទាន់ ក៏ស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់ជនសង្ស័យ បានតែរថយន្តមកវិញ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបអិនធើខោន តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកម៉ាស្តា ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខរដ្ឋ13. 2-2688 មកទិញតុក្កតាឲ្យកូន នៅចំណុចខាងកើតភ្លើងស្តុបអិនធើខោន ខណៈចុះពីរថយន្ត គាត់មិនបានពន្លត់ម៉ាស៊ីននោះទេ ស្រាប់តែមានជនសង្ស័យម្នាក់មកឡើងបើករថយន្តចេញទៅ។ ភ្លាមនោះរូបគាត់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរៗ បង្កការភ្ញាក់ផ្អលដល់ប្រជាពលរដ្ឋជួយដេញតាមរហូតទៅដល់ផ្លូវ៥៩៨កែងផ្លូវលេខ៣១៥ ដែលជាកន្លែងភ្លើងស្តុប និងកកស្ទះចរាចរណ៍ ជនសង្ស័យបានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ ហេីយជនសង្ស័យព្យាយាមបេីករត់រហូតទៅដល់ផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ទេីបជនសង្ស័យឈប់រថយន្តហេីយចុះរត់គេចខ្លួនបាត់ទៅ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកម៉ាស្តា ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខរដ្ឋ13. 2-2688 មកទិញតុក្កតាឲ្យកូននៅចំណុចខាងកេីតស្តុបអុីនថឺខន ខណៈចុះពីលេីរថយន្តទៅទិញតុក្កតាតែមិនបានពន្លត់ម៉ាសុីននោះទេ ស្រាប់តែមានជនសង្ស័យម្នាក់មកឡេីងបេីករថយន្តចេញទៅ ភ្លាមនោះរូបគាត់ឃេីញទាន់ក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយដេញតាមរហូតទៅដល់ផ្លូវ៥៩៨កែងផ្លូវលេខ៣១៥ ដែលជាកន្លែងភ្លេីងស្តុបនិងកកស្ទះចរាចរណ៍ផងនោះទេីបជនសង្ស័យចុះពីលេីរថយន្តហេីយរត់គេចខ្លួនបាត់ទៅ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលខណ្ឌទួលគោកដេីម្បីកំណត់មុខសញ្ញាជនសង្ស័យ៕