ភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះ មានពត៌មានជាច្រើនបានបង្ហាញពីបញ្ហាជាច្រើនដែលបានទាក់ទងទៅនឹងការផ្ទុះមេរោគផ្សាយបក្សី នៅក្នុងស្រុក ឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើឲ្យមានជាច្រើនក្បាលត្រូវបានងាប់ ខណៈពេលដែលអាជីវករអ្នកលក់សាច់មាន់អះអាងថា ខ្លួនលក់តែមានសាច់មាន់ដែលមានប្រភពច្បាស់លាស់ និងមានការបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវទេ។

នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះបើតាមអាជីវករអ្នកលក់មាន់នៅក្នុងផ្សារមួយក្នុងក្រុងភ្នំពេញបានលើកឡើងថា ពួកគាត់ដែលជាអ្នកលក់សាច់មាន់មានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហានៃមេរោគផ្តាសាយបក្សីដែលបានកើតមាននៅកាលពីពេលថ្មីៗនេះ ហើយពួកគាត់ហ៊ានទទួលទិញតែសត្វមាន់ណាដែលមានសុខភាពល្អ និងទិញតែពីអ្នកដែលស្គាល់គ្នាតែប៉ុណ្ណោះ។

ចំណែកឯអ្នកទិញសាច់មាន់យកទៅបរិភោគវិញ បានបង្ហាញអារម្មណ៍ខ្លាចរអារនឹងការបរិភោគ ព្រោះមុននឹងទិញក៏ពួកគាត់ពិនិត្យពិនច័យឲ្យបានល្អិតល្អន់ដែរ ចៀសវាទិញប៉ះចំមាន់ដែលមានផ្ទុកជំងឺដែលអាចបង្កជាហានិភ័យធំឡើង។

គួររំលឹកផងដែរថា ខាងក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទបានធ្វើការប្រកាសជបន្ទាន់ពីការកំណត់តំបន់ដែលបានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ដែលបានសម្លាប់មាន់អស់ជិត២ពាន់ក្បាល ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ យ៉ាងណាមិញក្រសួងក៏បានអំពាវនាវឲ្យបងប្អូនអ្នកចិញ្ចឹមសត្វ និងម្ចាស់កសិដ្ឋានទាំងអស់ត្រូវមានអនាម័យឲ្យបានខ្ពស់ចៀសវាងមានការរីករាលដាលចម្លងជំងឺផ្តាសាយបក្សីច្រើនជាងនេះ៕