នៅលើក្រចកដែលមានចំណុចសតូចៗ ឬហៅថា ផ្កាក្រចក អាចជាមុខសញ្ញាបញ្ជាក់ឱ្យដឹងថា រាងកាយខ្វះសារធាតុដែក កាល់ស្យូម និងវីតាមីន។ដូច្នេះ គួរបង្កើនវីតាមីនដោយការពិសាអាហារពីទឹកដោះគោ ថ្លើម ស៊ុត ក្រហម បន្លែពណ៌បៃតង និងពណ៌លឿង អ្វីដែលសំខាន់គួរទទួលទានអាហារ ឱ្យបានគ្រប់ចំនួន ៥ ក្រុម។ បើមានភាពប្រាកដក្នុងចិត្តថា បានទទួលសារធាតុអាហារគ្រប់គ្រាន់ហើយនៅតែ កើតមានផ្កាក្រចក អាចបណ្តាលមកពីក្រចកទទួលរងការប៉ះទង្គិចអុកទៅលើរបស់រឹង។ ប្រសិនបើមាន មូលហេតុបែបនេះមិនត្រូវព្យាបាលទេដោយគ្រាន់តែរង់ចាំឱ្យក្រចកដុះវែងរួចកាត់ចោល ។

ក្រៅពីនេះ មានជំនឿពីបុរាណថា ការមានផ្កានៅលើក្រចកបង្ហាញថា អាចជាលាភដល់ម្រាមដៃកណ្តាលមានន័យថាបើមិនបានលាភក៏ខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែបើដុះនៅត្រង់ម្រាមនាងដៃដល់កូនដៃនឹងមានលាភសំណាង ឬមានអ្នកផ្សេងមករាប់អាន ៕