ភ្នំពេញ ៖ ជាការពិតណាស់ការជ្រុះសក់ គឺជាបញ្ហាមួយដែលបណ្តាលមកពីស្បែកក្បាលស្ថួតខ្លាំងពេក ស្បែកក្បាលសម្បូរទៅដោយជាតិខ្លាញ់ជ្រុល និងអាចបណ្តាលមកពីមានបញ្ហាស្រ្តេសគិតច្រើន ដែលអាចបង្កើតឲ្យអ្នកមានបញ្ហាថប់បារម្ភរហូតទៅជាធ្វើឲ្យមានការជ្រុះសក់ក៏មាន។

ខាងក្រោមនេះគឺជាវិធីងាយៗដែលអាចជួយកាត់បន្ថយការជ្រុះសក់ដោយមិនចំណាយប្រាក់កាសច្រើននោះឡើយ ហើយវិធីខាងក្រោមនេះជាវិធីធម្មជាតិផងដែរ៖

១. ការធ្វើសមាធិ

ទោះបីជាអ្នកជឿ ឬមិនជឿ ក៏អ្នកគួរតែសាកល្បងអង្គុយធ្វើសមាធិ ដែលការនេះអាចជួយឲ្យលោកអ្នកកាត់បន្ថយអារម្មណ៍តានតឹង មិនឲ្យគិតច្រើន និងអាចកាត់បន្ថយការជ្រុះសក់បានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

២. ទឹកផ្លែឈើធម្មជាតិ 

លោកអ្នកអាចសាកល្បងដុសស្បែកក្បាល ជាមួយនឹងទឹកខ្ទឹមបារាំង ខ្ទឹកស ឬទឹកខ្ញីជាដើម ដោយអ្នកផ្អាប់ទុករយៈពេលមួយយប់ បន្ទាប់មកលាងសម្អាតស្បែកក្បាលរបស់អ្នកជាមួយទឹកស្អាតនៅពេលព្រឹក ធ្វើបែបនេះឲ្យបានញឹកញាប់នោះអ្នកនឹងសង្កេតឃើញថា សក់របស់អ្នកនឹងលែងជ្រុះដូចមុនជាមិនខាន។

៣. ម៉ាស្សាស្បែកក្បាលថ្នមៗ

អ្នកគួរតែចំណាយពេលទៅការម៉ាស្សាស្បែកក្បាលរបស់អ្នកឲ្យបាន ២ ទោ ៣ដង ជារៀងរាល់ថ្ងៃដើម្បីរំញោចចរន្តឈាមនៅលើក្បាលរបស់អ្នកឲ្យរត់បានស្រួល និងកាត់បន្ថយភាពតានតឹង ដោយទទួលបានមកវិញនូវអារម្មណ៍ល្អ និងស្រឡះក្បាល៕