ខេត្តព្រះសីហនុ ៖ ក្រោយពីលោកគួច ចំរើន បានទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ឃើញថា លោកបានខិតខំប្រើប្រែងអភិវឌ្ឍន៍ខេត្តនៅជាប់មាត់សមុទ្រមួយនេះ ជាលំដាប់លើគ្រប់វិស័យ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

ប៉ុន្តែអ្វីដែលគួរសោកស្តាយនោះ ផ្លូវថ្នល់ដាក់បេតុងដែលរដ្ឋបាលខេត្តព្រះសីហនុ បានសាងសង់រួចរាល់ ព្រមទាំងដាក់គម្រប់លូយ៉ាងល្អត្រឹមត្រូវនោះ ស្រាប់តែមានជនចង្រៃមកលួចគាស់គម្រលូធ្វើពីដែក យកទៅបាត់ ដោយចំហមាត់លូចោល មានហានីភ័យដល់អ្នកដំណើរជាខ្លាំង រហូតលោកគួច ចំរើន អត់ទ្រាំមិនបាន ក៏ប្រកាសរកមុខជនចង្រៃនោះទៀតផង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកគួច ចំរើន ដែលបង្ហោះកាលពី៩ម៉ោងមុន មានខ្លឹមសារថា « ជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ។ មិនត្រឹមតែបំផ្លាញទេ គឺបង្ករគ្រោះថ្នាក់ថែមទៀត ។ ប្រិយមិត្តណាបានឃើញ បានដឹង ជួយប្រាប់ផង !»៕