ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ មានករណីជនជាប់ចោទឈ្មោះ គឹម រតនា ភេទប្រុស អាយុ ៣១ឆ្នាំ (ជាប់ពីបទ ជួញដូរសារធាតុញៀនដោយខុសច្បាប់) ប្រព្រឹត្តនៅស្រុកអូររាំង បានរត់គេចខ្លួនចេញពីក្នុងពន្ធនគារ ខេត្តមណ្ឌលគិរី ។

ក្រោយពីមានសំណូមពរពីប្រធានពន្ធនាគារខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនល្មើសវិញ នៅវេលាម៉ោង១០និង០០នាទីថ្ងៃខែឆ្នាំដដែល ។

ករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា និងលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានប្រគល់ខ្លួនជនជាប់ចោទទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕