ភ្នំពេញ ៖ អ្នកនាង ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងស្រីប្រចាំទេសកម្ពុជា ដែលនាងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់សំណាក់ប្រិយមិត្តអ្នកស្តាប់តន្ត្រី បើទោះបីជាពេលនេះនាងមានស្វាមី និងមានកូនមួយរួចទៅហើយក្តី។


ឱក សុគន្ធកញ្ញា គឺជាតារាស្រីមួយរូបដែលទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង តាមរយៈបទចម្រៀងជាច្រើនដែលនាងបានច្រៀង ហើយអ្វីដែលកាន់តែពិសេសនោះបទចម្រៀងភាគច្រើនរបស់នាង តែងតែត្រូវបានអ្នកគាំទ្រយកទៅច្រៀងបន្ត ហាក់ដូចជាកាន់តែធ្វើឲ្យនាងមានភាញល្បីល្បាញមួយកម្រិតទៀត។


ទោះបីជាយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា ហាក់ដូចជានៅតែមានសម្រស់ស្រស់ស្អាតដដែល បើទោះបីជាពេលនេះនាងមានអាយុ៣៣ ឆ្នាំជិតចូលដល់ ៣៤ឆ្នាំក៏ដោយ។


ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពមួយចំនួនរបស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលនាងបានស្លៀកជាឈុតពណ៌ក្រហមដៃវែង ទម្លាក់សក់សេះខាងមុខ ដែលមើលទៅធ្វើឲ្យនាងមានភាពជឿជាក់ ក៏ដូចជាមានការសរសើរពីសម្រស់របស់នាងឥតដាច់ពីសំណាក់ប្រិយមិត្តអ្នកគាំទ្ររបស់នាងផងដែរ៕