ខេត្តកណ្ដាល៖ លោកផ្កាយ២ ឈ្មោះសូរ វិចិត្រ ព្រមទាំងគូកន បាននិងកំពុងតែប្រើអំណាចរបស់ខ្លួនរំលោភយកដីស្រះវត្ត ដែលមានទទឹង៣ម៉ែត្រ និងបណ្តោយ៤៥ម៉ែត្រ ដោយគ្មានខ្លាចបាប ចុះនរកបន្តិចនោះឡើយ ។

នេះបើតាមព្រះគ្រូចៅអធិការវត្តមុន្នីសាគរ ហៅវត្តកោះចិន មានសង្ឃដីកាប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ០២១នេះ។ដីស្រះវត្ត ដែលមានទទឹង៣ម៉ែត្រ និងបណ្តោយ៤៥ម៉ែត្រ ដែលលោកផ្កាយ២ ឈ្មោះសូរ វិចិត្រ ប្រើអំណាចរបស់ខ្លួនរំលោភយកនោះ ស្ថិតនៅភូមិកោះចិន ឃុំកោះចិនស្រុកពញាឮ។

ព្រះគ្រូចៅអធិការវត្តមុន្នីសាគរ ហៅវត្តកោះចិន មានសង្ឃដីកាបញ្ជាក់ថា ៖ ដីស្រះនេះ គឺជាដីរបស់វត្តយ៉ាងពិតប្រាកដ មានប្រជាពលរដ្ឋចំណុះជើងវត្ត បានដឹងឮ និងព្រមធ្វើសាក្សី ព្រមទាំងមានការផ្ដិតមេដៃគាំទ្រ រហូតទៅដល់ជិត២០០គ្រួសារ ។

ព្រះគ្រូចៅអធិការវត្ត ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្ត សំណូមពរ ដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ឱ្យព្រះគ្រូចៅអធិការវត្តមុន្នីសាគរ ផង ។

ចំណែក លោកផ្កាយ១ ឈ្មោះហេង គាហុង បម្រើការងារនៅអយ្យការយោធា វិញ កាលពីវេលាម៉ោង១២ នឹង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បានយកកាំភ្លើងអាម៉េបញ្ចូលគ្រាប់ និងវាយទៅជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ឱ្យហូរឈាម រហូតដួលសន្លប់៕