ស្នាមមុនអាចធ្វើឱ្យខូចស្បែក និងជាលិកាស្បែក។ រាងកាយរបស់មនុស្សយើងព្យាយាមព្យាបាលការខូចខាតនេះហើយផលិត Collagen។ ប្រសិនបើរាងកាយផលិត Collagen តិចពេក ឬច្រើនពេកនោះស្នាមនឹងលេចឡើង។ នៅក្នុងឧស្សាហកម្មកែសម្ផស្សបានរកឃើញវិធីជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងស្នាមមុន ប៉ុន្ដែវិធីងាយបំផុត និងតាមបែបធម្មជាតិបំផុតគឺត្រូវព្យាបាលខ្លួនអ្នកដោយញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ និងមានសុខភាពល្អ។

១. ល្ពៅ៖ ល្ពៅគឺជាប្រភពដ៏អស្ចារ្យនៃសារជាតិចិញ្ចឹម Niacin Folate វីតាមីន A និង B និងស័ង្កសី ពិតណាស់ សារជាតិចិញ្ចឹម Niacin Folate បង្កើនចរន្ដឈាម ធ្វើឱ្យប្រសើរឡើងនូវការបង្កើតឡើងវិញនៃកោសិកា និងមានអត្ថប្រយោជន៍ក្នុងការព្យាបាលមុន។ គ្រាប់ល្ពៅមានផ្ទុកជាតិស័ង្កសីដែលជួយគ្រប់គ្រងកម្រិតអរម៉ូន និងការផលិតប្រេង និងជួយព្យាបាលស្បែក។

២. ស្លឹកខាត់ណា៖ នៅក្នុងស្លឹកខាត់ណាមានផ្ទុកវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខាត់ណាកាត់បន្ថយការឡើងសម្ពាធឈាម និងជួយធ្វើឱ្យស្បែករលោង។ ចំណែកវីតាមីនK មានប្រសិទ្ធភាពកាត់បន្ថយចំណុចអុចខ្មៅលើស្បែករបស់អ្នក។ ដោយឡែក ជាតិដែកជួយបង្កើនល្បឿននៃការជាសះស្បើយស្នាមរបួស រួមទាំងស្នាមមុន និងស្នាមជាំផងដែរ។

៣. ល្ហុង៖ ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមរំលាយអាហារដែលជួយធ្វើឱ្យកោសិកាងាប់សម្អាតរន្ធញើស និងបំបាត់មុន។ វាក៏ជួយឱ្យស្បែករបស់អ្នកមានសំណើម និងការពារការខូចខាតនាពេលអនាគតដែរ។

៤. ផ្កាខាត់ណា៖ ផ្កាខាត់ណាគឺជាប្រភពនៃវីតាមីន C ដែលជួយការពារស្បែករបស់អ្នកពីកាំរស្មីយូវី ដែលបង្កគ្រោះថ្នាក់ និងធ្វើឱ្យមានចំណុចអុចខ្មៅ។ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី និងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែក ជួយព្យាបាលស្នាមរបួស និងស្លាកស្នាម៕