ក្នុងពេលរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីរបស់ជនជាតិនានារួមទាំងជនជាតិខ្មែរយើងផងនោះ តែងមានការបំពាក់ចិញ្ចៀនរវាងកូនកម្លោះ និងកូនក្រមុំ មិនសូវខានទេ។ លើកលែងតែអ្នកមិនមានលទ្ធភាពទើបរំលងពិធីនេះ។ ទោះជាយ៉ាងណា ការពាក់ព័ន្ធនឹងចិញ្ចៀនរៀបមង្គលការនេះមានប្រវត្តិទាក់ទងទៅនឹងជំនឿផ្សេងៗ ជាយូរលង់ណាស់មកហើយ ដែលមានបំណកស្រាយដូចខាងក្រោម៖

ជនជាតិអេហ្ស៊ីប គឺជាជនជាតិដំបូងគេលើពិភពលោកដែលបង្កើតចិញ្ចៀនរៀបការ ព្រោះអក្សរមូលៗនៅក្នុងអក្សរអេហ្ស៊ីប មានន័យថា និរន្ដភាព។ដូច្នេះ ទើបចិញ្ចៀនអាពាហ៍ពិពាហ៍ត្រូវបានគេចាត់ទុកថា គឺជាគ្រឿងសម្គាល់នូវសេចក្ដីស្រឡាញ់ ដែលគង់វង្សស្ថិតស្ថេរ ជាយូរអង្វែង៕