ថៃ៖ មួយរយៈក្រោយនេះគេសង្កេតឃើញតារាស្រីលំដាប់ជួរមុខ នាង Taew Nataponh ផ្លាស់ប្ដូរស្ទើរតែទាំងស្រុងទៅលើការស្លៀកពាក់ ក៏ដូចជាការតុបតែងតែងខ្លួនជាដើម ក្រោយពីនាងចាប់ផ្តើមបង្ហាញដល់សាធារណៈជនឲ្យបានដឹងពីទំនាក់ទំនងស្នេហារបស់នាង និងសេដ្ឋីហៃសូ Pranai ។

នាងចាប់ផ្តើមស្លៀកពាក់ស៊ិចស៊ី បញ្ចេញសាច់ខ្ចី ដែលមើលទៅនាងហាក់ដូចជាមិនញញើតនឹងការរិះគន់ពីសំណាក់អ្នកគាំទ្រនោះឡើយ ដោយនាងតែងតែព្យាយាមបង្ហោះរូបភាពនៅលើបណ្តាញសង្គម បង្អួតពីរាងដ៏ស្រឡូន ភាពស៊ីវីល័យរបស់នាង ដែលធ្វើឲ្យមានមរតិរិះគន់យ៉ាងខ្លាំងទៅលើនាងផ្ទាល់តែម្ដង។

អ្វីដែលកាន់តែធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ កាលពីថ្ងៃបុណ្យណូអែលកន្លងទៅនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយបញ្ចេញភាពស៊ិចស៊ីយ៉ាងខ្លាំង ព្រោះនាងបានស្លៀករ៉ូបមួយដែលមើលទៅហាក់ដូចជាវៀលខ្លាំងពេក ជាពិសេសពេលនាងអង្គុយនៅលើកៅអី ថតកាច់រាង ដែលស្ទើរតែលេចកន្លែងសំខាន់ទៅហើយ៕