ខាងក្រោមនេះ គឺជាសម្រស់របស់តារាស្រីថៃល្បីមួយចំនួន បើទោះបីជាពួកគេមានវ័យឈានដល់៤០ឆ្នាំយ៉ាងណាក្តី ក៏សម្រស់របស់ពួកគេហាក់ដូចជានៅតែស្រស់ស្អាតឥតមានផ្លាស់ប្ដូរសោះឡើយ។ តារាស្រីថៃទាំងនោះមានដូចជា៖

១. Ae Pornthip

នាង Ae Pornthip បើទោះបីជាពេលនេះនាងបានរៀបការជាមួយនឹងតារាសម្តែងប្រុសលោក Poh Nattawut និងមានកូនប្រុសដល់ទៅ២នាក់រួចហើយយ៉ាងណាក្ដី តែរូបសម្រស់របស់នាងហាក់ដូចជានៅតែស្រស់ស្អាត ឥតមានប្រែប្រួលសោះឡើយ។ នាងបានកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៨០ ដែលគិតមកទល់នឹងពេលនេះនាងមានអាយុ៤០ឆ្នាំគត់តែម្ដង។

២.​ Benz Pornchita

នាង Benz Pornchita បានរៀបការជាមួយនឹងតារាសម្តែងប្រុសលោក Mick Barovudh ហើយពេលនេះនាងមានកូនចំនួន៣នាក់រួចមកហើយ។ នាងកើតនៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨០ ហើយមកទល់នឹងពេលនេះនាងមានអាយុ៤០ឆ្នាំដែរហើយ។

៣. Cris Horwang

នាង Cris Horwang  គឺជាតារាសម្តែងម្នាក់ដែលមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន។ នាងបានកើតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៨០ ដែលឆ្នាំក្រោយនេះនាងនឹងសម្តែងរឿងមួយដែលមានចំណងជើងថា “Mama Gogo” ផងដែរ។

៤. Cherry Khemupsorn


នាង Cherry Khemupsorn កើតនៅខែសីហា ឆ្នាំ១៩៨០ ។ ប៉ុន្តែពេលនេះនាងបានសម្រាកពីការសម្តែងអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។

៥. Pim Pimmada

នាង Pim Pimmada គឺជាតារាសម្តែង និងជាផលិតករដឹកនាំសម្តែងខ្សែភាពយន្តផងដែរ។ នាងបានកើតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៨០។