កម្រិតអ័រម៉ូនក្នុងរាងកាយនឹងចាប់ផ្ដើមប្រែប្រួល ស្របពេលដែលអាយុកាន់តែច្រើន ជាហេតុធ្វើឱ្យសភាពស្បែក ពិសេសស្បែកមុខចាប់ផ្ដើមស្រអាប់ បាត់បង់សំណើម និងគ្រើមប៉ុន្ដែការការពារពីបញ្ហាទាំងនេះអាចធ្វើទៅបានដោយអ្នកអាចជ្រើសរើសដោយប្រើវិធីសាស្រ្ដតាមបែបធម្មជាតិទាំង២យ៉ាងដូចខាងក្រោម៖

ទឹកក្រូចឆ្មារ៖ ល្បាយផ្សំមាន ស៊ុតផ្នែកសមួយគ្រាប់ ទឹកផ្លែឈើទំពាំងបាយជូរស្រស់១ស្លាបព្រា ទឹកក្រូចឆ្មារស្រស់១ស្លាបព្រា ទឹកដោះគោជូរ២ស្លាបព្រា។

របៀបធ្វើ៖ វាយស៊ុតរហូតខាប់ រួចលាយទឹកដោះគោជូរ ទឹកផ្លែទំពាំងបាយជូរ និងទឹកក្រូចឆ្មារបញ្ចូលគ្នា រូចយកលាបលើផ្ទៃមុខដែលលាងសម្អាតហើយ។ ទុកចោល១៥នាទីរួចលាងទឹកចេញជាការស្រេច។

ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ១ផ្លែ ស្ករក្រហម២ស្លាបព្រា ទឹកឃ្លុំកន្លះស្លាបព្រា។
របៀបធ្វើ៖ កិនប៉េងប៉ោះនៅក្នុងចាន រូចលាយវាជាមួយស្ករក្រហម និងទឹកឃ្មុំ។ យកល្បាយទៅម៉ាស្សាថ្មមៗនៅលើផ្ទៃមុខរួចទុកចោល៥នាទី បន្ទាប់មកលាងមុខ និងជូតឱ្យស្ងួត៕