បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៩ និង៣០ព្រឹក ថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង មានករណីឆ្លងថ្មី 596 628នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុប នៅទូទាំងពិភពលោក បន្ដកើនឡើងដល់ 78 338 106 នាក់ ស្លាប់ 1 722 676នាក់ (ស្លាប់ថ្មី១៣ ០០៨នាក់) និងជាសះស្បើយ 55 100 245នាក់។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លង បន្ដកើតឡើងដល់ 18 676 286នាក់ (ឆ្លងថ្មី190 738នាក់) ស្លាប់ 330 652នាក់ (ស្លាប់ថ្មី 3 204នាក់) និងជាសះស្បើយ 10 933 404នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងបារាំង…ជាដើម។

អឺរ៉ុប ជាតំបន់ មានអ្នកឆ្លងជំងឺកូវីដ-១៩លំដាប់លេខ១ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 21 726 025នាក់ (ឆ្លងថ្មី 196 831នាក់) ស្លាប់ 502 293នាក់ (ស្លាប់ថ្មី 5 662នាក់) និងជាសះស្បើយ 10 442 938នាក់​​។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប រួមមាន ​ រុស្ស៊ី បារាំង អ៊ីតាលី អង់គ្លេស អេស្ប៉ាញ​ និងអាល្លឺម៉ង់…ជាដើម។

អាមេរិកខាងជើង ជាតំបន់ មានអ្នកឆ្លងច្រើនលំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លង សរុប កើនដល់  21 451 120នាក់ (ឆ្លងថ្មី 209 122នាក់) ស្លាប់ 482 449នាក់ (ស្លាប់ថ្មី3 811នាក់) និងជាសះស្បើយ 13 064 656នាក់។​​ ប្រទេស មានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អាស៊ី ជាតំបន់ មានអ្នកឆ្លង​កូវីដ-១៩ ច្រើនជាងគេលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​ បន្ដកើនដល់ 19 949 485នាក់ (ឆ្លងថ្មី 88 426នាក់) ស្លាប់ 325 233នាក់ (ស្លាប់ថ្មី 1 451នាក់) និងជាសះស្បើយ 18 261 706នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ី រួមមាន ឥណ្ឌា ​ អ៊ីរ៉ង់ តួកគី ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ បង់ក្លាដែស​ និងហ្វីលីពីន …ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងច្រើន ​លំដាប់លេខ៤ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ ​ 12 602 769នាក់ (ឆ្លងថ្មី 82 216នាក់) ស្លាប់ 351 483នាក់ (ស្លាប់ថ្មី 1 566នាក់) និងជាសះស្បើយ 11 143 317នាក់។ ប្រទេស មានអ្នកឆ្លងច្រើន​ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងឈីលី …ជាដើម។

អាហ្វ្រិក ជាតំបន់ មានអ្នកឆ្លងច្រើន​ លំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់2 560 363នាក់ (ឆ្លងថ្មី 19 946នាក់) ស្លាប់ 60 153នាក់ (ស្លាប់ថ្មី 518នាក់) និងជាសះស្បើយ 2 153 633នាក់។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ និងអេហ្ស៊ីប…ជាដើម។

អាសេអានី ជាតំបន់ មានការឆ្លងតិចជាងគេបំផុត នៅលើពិភពលោក ដោយមាន​អ្នកឆ្លងសរុប 47 623នាក់ (ឆ្លងថ្មី87នាក់) ស្លាប់ 1 050នាក់ និងជាសះស្បើយ 33 289នាក់។ ប្រទេស និងដែនដី នៅក្នុងតំបន់នេះ មានអ្នកឆ្លងច្រើនជាងគេ រួមមាន ប្រទេសអូស្រ្ដាលី, French Polynesia, នូវ៉ែលហ្សេឡង់ដ៍…ជាដើម។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019 = Covid-19) នេះ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ រហូតមកដល់ពេល វីរុសនេះ កំពុងតែរាតត្បាលពាសពេញពិភលោក ដោយមានប្រទេស និងដែនដីចំនួន២១៨ កំពុងឆ្លងមេរោគនេះ៕