រាជធានីបាងកក៖ បើតាមសារព័ត៌មានថៃ The Nation Thailand បានចេញផ្សាយ នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា  នៅក្នុងប្រទេសថៃ មានករណីឆ្លងថ្មី នៃកូវីដ-១៩​ ចំនួន៤២៧នាក់ ហើយភាគច្រើនបំផុតជាកម្មករចំណាកស្រុក។

សារព័ត៌មានដដែល បានបន្ដថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភានកូវីដ-១៩ ហៅកាត់ CCSA បានរាយការណ៍ថា មានករណីឆ្លងថ្មី នៅថ្ងៃទី២២ ខែធ្នូនេះ ចំនួន៤២៧នាក់ ដោយរួមទាំងអ្នកធ្វើចត្ដាឡីស័ក និងកម្មករចំណាកស្រុក។ ប៉ុន្ដែក្នុងចំណោមករណីឆ្លងថ្មីនេះ គឺភាគច្រើនជាកម្មករចំណាកស្រុក។

ប្រភពព័ត៌មានដដែល បានបន្ដថា ​ក្នុងចំណោមអ្នកឆ្លងថ្មី នៃកូវីដ​-១៩ ទាំង ៤២៧នាក់ ​មាន ពលករចំណាកស្រុក ចំនួន៣៩៧នាក់ នៅខេត្តសាមុតសាខន។ ករណីនេះបានកើតឡើង ក្រោយការផ្ទុះឡើងវិញជាលើកដំបូង កាលពីចុងសប្តាហ៍មុន នៅឯកន្លែងលក់គ្រឿងសមុទ្រដ៏ធំមួយកន្លែង នៅក្នុងខេត្តនេះ។

អាជ្ញាធរថៃ បានអះអាង​ថា មានអ្នកឆ្លងកូវីដ-១៩ ជាង ១ ១០០ករណី  ភាគច្រើន មកពីប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានក្រុមជំនាញរកឃើញថា «មិនមានរោគសញ្ញាអ្វីទាំងអស់»។ រីឯអាជ្ញាធរថៃបានស្រាវជ្រាវ ឃើញថា មានអ្នកទិញអាហារសមុទ្រជាច្រើន ​ធ្វើដំណើរ មកពីខេត្តចំនួន២២បានទៅទីនោះ ចន្លោះពីថ្ងៃទី១-១៨ ខែធ្នូ ហើយអ្នកទាំងនោះត្រូវបានអាជ្ញាធរអំពាវនាវឲ្យមកធ្វើតេស្ត ស្វែងរកកូវីដ-១៩ ឲ្យបានឆាប់ជាទីបំផុត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលថៃ ក៏បានកំណត់តំបន់ចំនួន២៨ ក្នុងខេត្តចំនួន១០របស់ប្រទេសថៃ កំពុងប្រឈមនឹងហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩។

បើតាមក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា តំបន់ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់អំពីកូវីដ១៩នេះ មានចំនួន២៨ ក្នុងខេត្តចំនួន១០ រួមមាន៖

១-រាជធានីបាងកក មាន២តំបន់៖

-ផ្សារ  Nuanchan  ស្ថិតក្នុងខណ្ឌ Bueng Kum ។

-តំបន់លំនៅឋាន ជិតផ្លូវ Prachachuen  ស្ថិតក្នុងខណ្ឌ Bang Sue ។

២-Samut Sakhon

-មណ្ឌលលក់គ្រឿងសមុទ្រ (The Central Shrimp Market)

-ផ្សាររាត្រី  (Mahachai Night Market Ton Son)

-ផ្សារ Mae Puang

-ផ្សារ Talay Thai Market

-Mahachai Villa Flea Market

-ផ្សារ Krok Krak Market

-ផ្សារ  Kheha Nadi Market

–  Mahachai Niwet

-Baan Ua-athon Tha Chin.

៣​-ខេត្តSamut Prakan

-ផ្សារលក់គ្រឿងសមុទ្រ Pak Nam ( Pak Nam Seafood Market)

-ហាងលក់គ្រឿងសមុទ្រ នៅក្នុងស្រុក Muang ។

៤-ខេត្ត Nakhon Pathom

– ផ្សារ  Tha Sao Flea

-ស្រុក Nakhon Chai Si ​

៥-ខេត្ត Pathum Thani

-ផ្សារវត្ត Wat Sa Bua Flea ស្ថិតក្នុងស្រុក Thanyaburi ។

-flea market ស្ថិតក្នុង Nong Sua ​

៦-ខេត្ត Phra Nakhon Si Ayutthaya

-ផ្សារភូមិ Bang Si Thong

-ចំណតម៉ូតូឌុប នៅជិតស្ពាន Chiang Rak Noi Bridge ស្ថិតក្នុងស្រុក Bang Pa-in ។​

៧-ខេត្ត Saraburi

– ភោជនីយដ្ឋានឆ្លាំងក្ដៅ (A hot pot restaurant) ស្ថិតក្នុងស្រុក Nong Khae ។

-ផ្សារក្នុងស្រុក Muang ​

៨-ខេត្ត Suphanburi

-ផ្សារគ្រឿងសមុទ្រ ស្ថសិតក្នុង​ Song Phi Nong និងស្រុក Bang Pla Ma។

៩-ខេត្តUttaradit

-ផ្សារចំនួន៣ នៅក្នុងស្រុក​ Muang ។

១០-ខេត្ត Chiang Mai

-ហាងកែសម្ពស្សមួយស្ថិតក្នុងស្រុក Mae Ai ។

-ចំណតរថយន្ដក្រុង Bangkok-Ban Tha Ton ៕