ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានដឹងខ្លះៗរួចមកហើយ ពីស្នេហារបស់លោក ជី ដេវីត និងកញ្ញាទេពបូព្រឹក្ស ដែលពួកគេទាំងពីរនាក់មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ជារឿយៗគេតែងតែឃើញអ្នកទាំងពីរបង្ហោះពីភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមឆាកតន្ត្រីមួយចំនួនផងដែរ។

ជាក់ស្តែង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះដែរគឺជាត្រូវជាថ្ងៃខួបកំណើតរបស់កញ្ញាទេពបូព្រឹក្ស ស្រាប់តែ ជីដេវីដ បង្ហោះសារជូនពរដ៏មានអត្ថន័យមួយទៅកាន់គូស្នេហ៍ ដោយហៅសុទ្ធតែ ប្រពន្ធសម្លាញ់ថែមទៀតផង។ ដោយលោកបានសរសេរបង្ហោះថា៖ Happy birthday to The love of my life.

ការជូនពររបស់បងអោយអូនវាគ្មានដែនកំណត់ទេ បងគ្មានបាច់ផ្កាទេឆ្នាំនេះ តែសង្ឃឹមថានឹងមានផ្កាពិសេសនៅឆ្នាំក្រោយ បងខ្ចិលតិចហើយតែបងមិនទាល់គំនិតទេ សូមអោយអូនសប្បាយរីករាយពេញមួយជីវិតនេះ យើងហត់យូរហើយពិបាកយូរហើយ ❤️ហើយក៏អរគុណមនុស្សជុំវិញខ្លួនដែលស្រលាញ់អូន ។

From your handsome husband G-DTep Boprek ដែលអត្ថន័យនៃសារខាងលើនេះហាក់ដូចជាអ្នកទាំងពីរ បានកំពុងតែបង្ហាញយ៉ាងបើកចំហរថាពួកគេគឺជាប្តីប្រពន្ធគ្នាយ៉ាងដូច្នោះដែរ។ ក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រតារាចម្រៀងទាំងពីរ បានចូលទៅខំមិនជូនពរថ្ងៃខួបកំណើតរបស់កញ្ញាទេពបូព្រឹក្សជាច្រើននាក់ផងដែរ។