កាលពីចុងសប្តាហ៍នេះគឺជាលើកទី ១០ ហើយក្នុងចំណោម ១៤ ប្រកួតនៃក្របខ័ណ្ឌ Premier League នៅក្នុងរដូវកាលនេះដែលលោកJose Mourinho បានសម្រេចចិត្តមិនដាក់កីឡាករវ័យ ២៤ ឆ្នាំរូបនេះចូលរួមប្រកួត៕

ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះAlliបង្ហាញខ្លួនបានត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ៕ Alliក៏ត្រូវបានក្លឹបអ្នកមាននៅបារាំងចាប់អារម្មណ៍ផងដែរគឺPSG៕

Dele Alli ត្រូវការឱកាសចូលលេងអោយបានច្រើន ដើម្បីមានឈ្មោះទៅលេងពានរង្វាន់ប៉ាល់ទាត់ទ្វីបអឺរ៉ុប(Euro)2020៕

សារព័ត៌មាន Sportsmail បានរាយការណ៍ថា Alli មិនត្រូវបានសិត្ថនៅក្នុងគម្រោងប្រើប្រាស់របស់ លោកJose Mourinhoនោះទេ៕

ប្រភព៖ Sportsmole