គ្រាប់ធុញ្ញជាតិ ប្រទេសរុស៊្សីសរុបចំនួន ១២០០ តោន បានមកដល់ ទីក្រុង Chengdu រដ្ឋធានីនៃខេត្ត Sichuan ប្រទេសចិន។ នេះជាលើកទី ១ ហើយដែលគ្រាប់ធុញ្ញ ជាតិត្រូវបាននាំចូលតាមរយៈសេវាកម្មរថភ្លើងប្រទេសចិន – អឺរ៉ុប ពីប្រទេសរុស្ស៊ី ទៅខេត្តស៊ីឈួន។រថភ្លើងបានចាកចេញពីទីក្រុង Novosibirsk ប្រទេសរុស្សី ហើយបានទៅដល់ ទីក្រុង Chengdu ក្នុងរយៈពេលធ្វើដំណើរប្រមាណ ១០ ថ្ងៃ។

គ្រាប់ធុញ្ញជាតិ របស់ប្រទេស រុស្ស៊ី នឹងត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់កែច្នៃ ហើយនឹងត្រូវបានលក់បន្តទៅទីផ្សារ នៅតំបន់ Mianyang, Nanchong និងកន្លែងផ្សេងទៀតនៅខេត្តស៊ីឈួន។ យោងតាមគណៈកម្មាធិការរដ្ឋបាលកំពង់ផែអយស្ម័យយានអន្តរជាតិ បានឲ្យដឹងថាគណៈកម្មាធិការរដ្ឋបាលកំពង់ផែអន្ដរជាតិ បានបញ្ជាក់ថាទីក្រុង Chengdu បាននិងកំពុង ជំរុញការនាំចូលផលិតផលកសិកម្មដូចជាស្រូវសាលី អង្ករ គ្រាប់កប្បាស់ និងប្រេងគ្រាប់ ផ្កាឈូករ័ត្ន ពីទីផ្សារ រួមមានប្រទេសរុស្ស៊ី អាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល ដើម្បីធានា បាននូវសន្តិសុខផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងស្រុក។