យោងតាមសមាគមអ្នកផលិតអគ្គិសនីនិងអេឡិចត្រូនិក ប្រទេសអាល្លឺម៉ង់ (ZVEI) បានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថាការនាំចេញនៃឧស្សាហកម្មអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់ក្នុងខែតុលាបានធ្លាក់ចុះ ៥,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកតម្លៃនៅត្រឹម ១៨,២ ពាន់លានអឺរ៉ូ (២២,១ ពាន់លានដុល្លារអាមេរិក) ។

លោក Andreas Gontermann ប្រធានសេដ្ឋវិទូ នៃសមាគមអ្នកផលិតអគ្គិសនីនិងអេឡិចត្រូនិក ប្រទេសអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថាការធ្លាក់ចុះនៃការចែកចាយចុងក្រោយគឺធ្ងន់ធ្ងរជាងខែកញ្ញា នៅពេលការនាំចេញឧស្សាហកម្មអគ្គិសនីរបស់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះត្រឹមតែ ០,៩ ភាគរយប៉ុណ្ណោះ។

នៅទ្វីបអឺរ៉ុប ការនាំចេញឧស្សាហកម្មអគ្គិសនី របស់ប្រទេសអាឡឺម៉ង់ទៅកាន់ប្រទេសទួរគី និងប៉ូឡូញបាន កើនឡើងនៅក្នុងខែតុលា ខណៈដែលការនាំចេញទៅសាធារណរដ្ឋឆែក ចក្រភពអង់គ្លេស និងរុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង។ ទិន្នន័យរបស់សមាគមបានបង្ហាញថាការនាំចេញ នៅក្នុងខែ តុលា ទៅកាន់ចិនដីគោក ដែលជាទីផ្សារនាំចេញធំបំផុតសម្រាប់ឧស្សាហកម្មអគ្គិសនីប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះបន្តិចត្រឹម ០,៣ ភាគរយស្មើនឹង ២ ពាន់លានអឺរ៉ូ។

លោក Gontermann និយាយថាការអភិវឌ្ឍន៍ពាណិជ្ជកម្មទាក់ទងនឹងប្រទេសចិនក៏មាន ការប្រែប្រួលដែរប៉ុន្តែការលក់ឧស្សាហកម្មអគ្គិសនីប្រទេសអាឡឺម៉ង់ទៅប្រទេសចិនគឺជាកម្លាំងជំរុញនៅពីក្រោយការងើបឡើងវិញនៃការនាំចេញ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២០ ការនាំចេញឧស្សាហកម្មអគ្គិសនី របស់អាឡឺម៉ង់ទៅកាន់ប្រទេសចិនបានកើនឡើង ៤,៩ ភាគរយ មានចំនួន ១៩ ពាន់លានអឺ។ នៅឆ្នាំ ២០១៩ ប្រទេសចិនគឺជាប្រទេស នាំចេញធំបំផុតសម្រាប់ឧស្សាហកម្មអគ្គិសនី ប្រទេសអាល្លឺម៉ង់ ខណៈទំនិញមានតម្លៃ ២១,៩ ពាន់លានអឺរ៉ូ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។