ថ្ងៃនេះយើងនឹងនាំលោកអ្នកឱ្យដឹងពីអត្ថប្រយោជន៍របស់ស៊ុតមាន់ ថាតើស៊ុតមាន់មានប្រយោជន៍អ្វីខ្លះ? ចង់ដឹងច្បាស់សូមអានអត្ថបទខាងក្រោម៖

១. ស៊ុតមាន់មានផ្ទុកនួវ(Choline) វាអ្នកជួយបង្កើនការចងចាំរបស់អ្នក។ ចំពោះរាងកាយអ្នកនឹងទទួលបានវីតាមីន (Phospholipids) ដែលជាសារធាតុមួយភ្ជាប់ទំនាក់ទំនងកោសិកាខួរក្បាល។

២. ស៊ុតមាន់គឺសម្បូរទៅដោយសារធាតុ Lutein ដែលជាសារធាតុមួយសំខាន់ចំពោះភ្នែក ក្នុងការធ្វើឱ្យមើលឃើញច្បាស់ល្អ។
៣. ស៊ុតមាន់មាន(Biotin) វីតាមីនB12 និងប្រូតេអ៊ីនដែលបានរួមចំណែកក្នុងការធ្វើឱ្យសក់ និងស្បែកកាន់តែល្អប្រសើរ ហើយវាបានជួយបង្ដើននូវការកម្ចាត់ជាតិពុលពីក្នុងថ្លើមទៀតផង។

៤. ស៊ុតមាន់មានផ្ទុកវីតាមីនD ជួយស្រូបយកកាល់ស្យូមបានល្អដែលធ្វើឱ្យឆ្អឹង និងធ្មេញកាន់តែរឹងមាំជាងមុន។
៥. សម្រាប់អ្នកសម្រកទម្ងន់ ចង់ទទួលទានអាហារដែលមាន Calories ទាបនោះគឺតែទទួលទានស៊ុតមាន់សម្រាប់អាហារពេលព្រឹក អ្នកនឹងអាចសម្រកទម្ងន់បានលឿនជាងមុនរហូតដល់ពីរដង៕