តាមសេចក្តីរាយការណ៍បានបញ្ជាក់ ថាក្រុមសេះបង្កង់ Juventus បានចូលរួមប្រជែងជាមួយ Barcelona ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Memphis Depay របស់ក្រុម Lyon ។

Memphis Depay ជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ Barcelona នារដូវក្តៅខាងមុខ៕ Depay អាចនិងផ្លាស់ទៅទឹកដី Camp Nou ក៏ប៉ុន្តែត្រូវបានខកខាន ដោយការនិយាយរឿងកិច្ចសន្យាមិនត្រូវគ្នា៕

គួរបញ្ចាក់ផងដែរថាកិច្ចសន្យារបស់ Depay នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២១ ហើយ ជាមួយ នឹងក្រុម Lyon ដែលបច្ចុប្បន្នឈរនៅលេខ២ ក្នុង Ligue1 របសើប្រទេសបារាំង ។

គ្រូបង្វឹក Juventus លោក Andrea Pirlo ចង់បាន Depay ដើម្បីបំពេញបន្ថែមតំបន់ប្រយុទ្ធនិងចាបលដៃគូរជាមួយកីឡាករឆ្នើមផ្សេងទៀតដូចជា Cristiano Ronaldo, Paulo Dybala និង Alvaro Morata ជាដើម៕

ប្រភព៖ Sportsmole