បរទេស​:  ក្រុមមេឃខៀវ Manchester City និង Paris Saint-Germain រំពឹងថា Lionel Messi នឹងអាចចាកចេញពី Barcelona នៅរដូវក្តៅខាងមុខនេះ៕

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានព្យាយាមចង់ចាកចេញពីទឹកដី Camp Nou នៅក្នងអំឡុងរដូវកាទីផ្សារដោះដូរ​​ ប៉ុន្តែក្រុមយក្សនៅតំបន់កាតាឡាន់បានព្យាយាមឃាត់និងត្រៀមកិច្ចសន្យាថ្មីផ្តល់ទៅអោយMessi។

កិច្ចព្រមព្រៀងរបស់ Messi ជាមួយនិងក្លឹបអ្នកមានបុណ្យ Barcelona នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ហើយកីឡាករអន្តរជាតិអាហ្សង់ទីននឹងមានសិទ្ធក្នុងការស្វែងរកក្លឹបថ្មី​ ប្រសិនបើគាត់បដិសេធពលើកិច្ចសន្យាថ្មី។

ក្លឹបអ្នកមានទាំងពីរ ​Man City និង PSG​ មានសង្ឃឹមយ៉ាងខ្លាំងក្នុងការនាំយកLionel Messi​​ មកកាន់ទឹកដីរបស់ពួកគេ៕

កាលពីដើមឆ្នាំនេះមានសារព័ត៌មានកីឡាជាធំៗច្រើនបានចុះផ្សាយថា Messi អាចចូលរួមជាមួយអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក​Pep Guardiola​​ ប៉ុន្តែដំណឹងនេះបានស្ងាត់ទៅវិញក្រោយពីកីឡាកររូបនេះបានបង្ហោះរូបខ្លួនជាមួយ និងឯកសណ្ឋានឆ្នាំថ្មីជាមួយនិង Barcelona៕

កំពូលខ្សែរប្រយុទ្ធរកបានរកគ្រាប់បាល់ទី ៦៤៣ របស់គាត់សម្រាប់ Barcelona ពេលប្រកួតជាមួយក្លឹមប្រជៀវ Valencia កាលពីថ្ងៃសៅរ៍ដោយធ្វើឱ្យគាត់តាមស្មើកំណត់ត្រាវីរបុរសប៉ាល់ទាត់ប្រេស៊ីល Pele ដោយកំណត់ត្រានោះគីជាកីឡាករដែលរកគ្រាប់លប៉ាល់ច្រើនបំផុតសម្រាប់តែមួយក្លឹម៕

ប្រភព៖ Sportsmoles