យល់ដឹង៖ ជំងឺអុតស្វាយជាជំងឺឆ្លងដែលបង្កដោយមេរោគម្យាងឈ្មោះ varicella zoster virus អាចកើតលើមនុស្សគ្រប់វយ័ ពិសេសអ្នកមានប្រពន្ធ័ការពាររាងកាយខ្សោយ ក្មេងមិនបានទទួលអង់ទីគរ័ពីម្តាយ និងមិនបានចាក់អង់ទីករ័ ការពារ. វាច្រើនកើតលើក្មេងពីអាយុ៦ ខែ ទៅ ១៥ឆ្នាំ ។

+ រោគសញ្ញាសម្គាល់ពីជំងឺអុតស្វាយ ៖
១. សម្ងំ៖ មិនមានរោគសញ្ញាអ្វីទាំងអស់ បន្ទាប់ពីឆ្លងរយៈពេល១០ ទៅ ២១ថ្ងៃ.
២. វាយប្រហារ៖ មេរោគចាប់ផ្តើមធ្វើសកម្មភាពក្នុងខ្លួនពី ២៤ ទៅ ៤៨ម៉ោង ធ្វើអោយ ក្តៅខ្លួន ល្ហិតល្ហៃ អស់កំលាំង ចុកចាប់ពេញខ្លួន ទន់ដៃជើង.
៣. ចេញពងបែក៖ មានដុំពកក្រហមលើស្បែក ករណីខ្លះ ចេញពេញរាងកាយ សូម្បីតែ ក្បាល បាត់ដៃបាត់ជើង ក្នុងមាត់ បំពង់រំលាយអារហារជាដើម បន្ទាប់ទៅជាពងទឹករួចក្លាយជាក្រមរនៅកណ្តាលពងទឹកនោះ ដែលរមាស់ ករណីខ្លះស្វិតខ្លះវាក៏បែករឹតតែធ្វើអោយឈឺខ្លាំង។

ប្រភព៖ បងពេទ្យចិត្តល្អ