ស្លឹកកន្រ្តូប ឬ ភាសាអង់គ្លេស Curry Leaf ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនដឹងថា ស្លឹកកន្រ្តូបមានប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អនៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនៅក្នុងស្លឹកកន្រ្តូបអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមអោយស្ថិតនៅកម្រិតធម្មតា។ លើសពីនេះទៅទៀតវាមានផ្ទុកកាបូអុីដ្រាតអាចមានឥទ្ធិពលលើការរំលាយអាហារបានយ៉ាងល្អ, ម្យ៉ាងវិញទៀតស្លឹកកន្រ្តូបអាចជួយកាត់បន្ថយហានិភ័យនៃអុកស៊ីតកម្មដែលបង្កអោយមានភាពតានតឹង(oxidative stress)។

ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃវិទ្យាសាស្រ្តស្បៀងនិងអាហារូបត្ថម្ភនៅឆ្នាំ 2013 បានសង្កត់ធ្ងន់លើលក្ខណៈសម្បត្តិរបស់ម្សៅស្លឹកកន្រ្តូប ដែលមានផ្ទុក hypoglycemic ដែលមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការគ្រប់គ្រង postprandial និងកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

មាន 2 វិធីដើម្បីព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើប្រាស់វាគឺ៖

យកស្លឹកកន្រ្តូប 2 – 3 ទំពាដោយពោះទទេនៅពេលព្រឹកជារៀងរាល់ថ្ងៃ។

អ្នកក៏អាចយកស្លឹកកន្រ្តូបស្ងួត ទៅប្រើជាមួយសម្ល ឬ ម្ហូបផ្សេងទៀតរបស់អ្នកបានដូចគ្នា។

នេះគឺជាផ្នែកមួយនៃឱសថធម្មជាតិដែលល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែម៕