រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានស្លាប់ចោលក្រុមគ្រួសារប្រពន្ធកូនទាំងវ័យក្មេង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយសារជួបគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍។

ជនរងគ្រោះមានឈ្មោះ ជាប វណ្ណថន មានស័ក្តិ៣ ជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ អធិការដ្ឋាននគរបាលខណ្ឌចំការមន ។ សពជនរងគ្រោះ ត្រូវក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យ ដោយក្តីសោកអាល័យជាទីបំផុត៕