ពាណិជ្ជកម្មរវាងប្រទេសកូរ៉េខាងជើង និងប្រទេសចិន បានធ្លាក់ចុះ ៩៩ ភាគរយ នៅក្នុងខែតុលា បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈទីក្រុងព្យុងយ៉ាង បានបិទព្រំដែនរបស់ខ្លួនដោយសារតែជំងឺរាតត្បាតកូវិត-19។ អាជ្ញាធរគយប្រទេសចិន និយាយថាចំនួនសរុបនៃការនាំចូលនិងនាំចេញ រវាងប្រទេសចិននិងកូរ៉េខាងជើង កាលពីខែមុន មានតម្លៃប្រមាណ ១,៦៦ លានដុល្លារ។

តម្លៃសរុបចាប់ពីខែមករា ដល់ខែតុលា បានធ្លាក់ចុះ ៧៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសកូរ៉េខាងជើង បានផ្អាកជើងហោះហើរនិងរថភ្លើងទៅនិងមកពីប្រទេសចិន ជាវិធានការបង្ការប្រឆាំងនឹងវីរុសកូរ៉ូណា។ សារព័ត៌មានបស់គណបក្សពលករ កំពុងកាន់អំណាចរបស់ប្រទេសគឺ Rodong Sinmun បានចាត់ទុកការពឹងផ្អែកលើទំនិញនាំចូលគឺជាឧបសគ្គដ៏ធំមួយក្នុងការសម្រេចបាននូវភាពពឹងផ្អែកដោយខ្លួនឯងលើសេដ្ឋកិច្ច។

សារព័ត៌មាននេះបានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើងមានឧិកាសល្អក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួន ស្របពេលដែលមានវិធានការណ៍ប្រឆាំងនឹងមេរោគយ៉ាងហ្មត់ចត់នៅនឹងកន្លែង។ មេដឹកនាំរបស់កូរ៉េខាងជើងបានអំពាវនាវឱ្យរោងចក្រ និងកសិដ្ឋានបង្កើនផលិតកម្មនៅក្នុងយុទ្ធនាការ ៨០ ថ្ងៃ របស់ខ្លួន ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ប្រទេសមុនពេលសមាជគណបក្ស នៅក្នុងខែមករា។