សមត្ថកិច្ចចម្រុះរបស់ប្រទេសថៃ បានឆ្មក់បង្រ្កាបថ្នាំញៀនមួយករណី រឹបអូស​បានខេតាមីន រាប់សិបតោន មានតម្លៃ ជិត១ពាន់លានដុល្លារ​អាមេរិក ហើយនេះជការឆ្មក់បង្រ្កាបគ្រឿងញៀនដ៏ធំបំផុត នៅក្នុង​ប្រទេសនេះ។

បើតាមលោក Somsak Thepsuthin រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ថៃ បាន​ថ្លែងថា គ្រឿងញៀនដែលរឹបអូសបាននេះ ជាប្រភេទ ខេតាមីន មាន​តម្លៃ​ជិត១ពាន់លានដុល្លារអាមេរិក។ បើតាមការធ្វើតេស្ដ បង្ហាញថា បាវទាំង​នោះ មានផ្ទុកនូវទ្រីសូដ្យូម សុហ្វាត (Trisodium Phosphate) ។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចចម្រុះរបស់​បានប្រមូលវត្ថុតាងទាំងនោះ យកទៅរក្សាទុក​ ដើម្បីស្រាវជ្រាវស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធបន្ដទៀត៕