រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសហ្វីលីពីន លោក Carlos Dominguez បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ប្រទេសហ្វីលីពីន (PAL) គ្រោងនឹងស្វែងរកការការពារដោយតុលាការ ពីម្ចាស់បំណុលខណៈដែលក្រុមហ៊ុនព្យាយាមរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយរដ្ឋាភិបាលដើម្បីសង្គ្រោះពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីត-19។

លោក Dominguez បាននិយាយថាក្រុមហ៊ុនអាកាសចរណ៏ហ្វីលីពិន(PAL) ជាផ្នែកមួយរបស់ក្រុមហ៊ុន ANA Holdings Inc របស់ជប៉ុន បានជូនដំណឹងដល់រដ្ឋាភិបាលហ្វីលីពីន អំពីផែនការរបស់ខ្លួននាពេលថ្មីៗនេះ។ ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មិនបានផ្តល់ព័ត៌មានលម្អិតថាតើជំនួយប្រភេទណាដែលក្រុមហ៊ុនអាកាសចរណ៏ហ្វីលីពីនPALត្រូវការពីរដ្ឋាភិបាល។

កាលពីខែមុនក្រុមហ៊ុន បានប្រកាសពីផែនការរបស់ខ្លួនដើម្បីកាត់បន្ថយរហូតដល់ ៣៥ ភាគរយនៃបុគ្គលិកសរុបជាង ៧.០០០ នាក់របស់ខ្លួនដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធនិងការស្តារឡើងវិញនូវទំហំធំជាងមុនដើម្បីកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្រុមហ៊ុនអាកាសចរណ៏ហ្វីលីពីន (PAL) បានផ្អាកការចំណាយដើមទុនដែលភាគច្រើនសម្រាប់ការទិញយន្តហោះថ្មី។ ហើយកម្លាំងពលកម្មក៏គ្រោងនិងកាត់បន្ថយប្រាក់ខែ និងគ្រប់គ្រងនិងចំណាយមិនចាំបាច់។

ប្រទេសហ្វីលីពីន បានដាក់បំរាមបិទក្រុងកាលពីពាក់កណ្តាលខែមីនា នៅលើកោះ Luzon ដ៏សំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ការបិទប្រទេសបានបង្ខំឲ្យព្រលានយន្តហោះក្នុងស្រុកបិទទ្វារដែលនាំឱ្យមានការផ្អាករាល់ជើងហោះហើរចូលនិងចេញ លើកលែងតែជើងហោះហើរអន្តរជាតិនិងក្នុងស្រុកដើម្បីបញ្ជូនជនបរទេសចាកចេញពីប្រទេសហ្វីលីពីន និងនាំជនជាតិហ្វីលីពីនដែលជាប់គាំងពីបរទេសចូលមកវិញ។