ឥឡូវនេះ អតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើកផ្ទេរប្រាក់តាមទូរស័ព្ទដៃ បង់វិក័យបត្រទឹកភ្លើង និងការទូទាត់ផ្សេងៗទៀតប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងទិញទំនិញផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ។

ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា បានប្រកាសឲ្យដឹងថា រាល់ការទិញទំនិញនៅផ្សារអ៊ីអនមានបញ្ជុះតម្លៃដល់ទៅ៣០% តាមរយៈការស្កេន QR កូដ របស់អេស៊ីលីដាទាន់ចិត្ត ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆកា ឆ្នាំ២០២០ ដែលនេះជាការជម្រុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល កាន់តែពេញនិយមជាជាងការទូទាត់សាច់ប្រាក់។

មិនត្រឹមតែ ការជម្រុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល របស់ធនាគារអេស៊ីលីដានេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដបានធូរស្បើយបន្តិចក្តី។

យោងតាមរបាយកាណ៍ពីធនាគារអេស៊ីលីដា ដែលបានផ្តល់ឲ្យសារព័ត៌មានខេមបូណូមីសបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ សម្រាប់ការប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្ត មានសរុបទាំងអស់ជាង១លាន៦សែននាក់ ហើយមានហាងជាដៃគូទាន់ចិត្តចំនួនជិត៥ម៉ឺនហាង។នៅក្នុងនោះដែរម៉ាស៊ីន ATMs របស់ធនាគារ អេស៊ីលីដា សរុបទាំងអស់ 711 ATMs ខណៈដែលម៉ាស៊ីនឆូតកាត POS របស់ធនាគារ អេស៊ីលីដា សរុបទាំងអស់ ៤២៧៥ ទូទាំងប្រទេស ។