ក្រុមហ៊ុនជប៉ុនជាច្រើនដែលមានរោងចក្រនៅប្រទេសចិនកំពុងស្វាគមន៍ការបន្តពាណិជ្ជកម្ម ដែលបានគ្រោងទុករវាងប្រទេសទាំងពីរក្នុងខែនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Motegi Toshimitsu និងសមភាគីចិន លោកវ៉ាងយី បានឯកភាពលើវិធានការនេះនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ។

ក្រុមហ៊ុន Mitsui Chemicals បានរារាំងបុគ្គលិកមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសជាគោលការណ៍ចាប់តាំងពីខែកុម្ភៈដោយសារតែជំងឺឆ្លងរាតត្បាត។ផ្នែកដែលផលិតសម្ភារៈសម្រាប់គ្រឿងបន្លាស់រថយន្តជាធម្មតាបញ្ជូនវិស្វករជប៉ុនទៅឱ្យក្រុមហ៊ុន នៅប្រទេសចិនពីរដងក្នុងមួយឆ្នាំសម្រាប់គោលបំណងបណ្តុះបណ្តាល។ ប៉ុន្តែការធ្វើដំណើរនៅឆ្នាំនេះត្រូវបានផ្អាកខណៈបុគ្គលិកជប៉ុនក៏មិនអាចមកធ្វើទស្សនកិច្ច នៅប្រទេសចិន ដើម្បីត្រួតពិនិត្យមើលការដំឡើងឧបករណ៍ថ្មីបានដែរ។

សេចក្តីណែនាំឥឡូវនេះ ត្រូវបានផ្តល់ព័ត៌មានពីចម្ងាយដោយមានបុគ្គលិកនៅក្នុងប្រទេសជប៉ុនពិនិត្យការងារតាមរយៈការ ភ្ជាប់វីដេអូអ៊ីនធឺណេត។ មន្ត្រីក្រុមហ៊ុន Mitsui Chemicals និយាយថា ឧបករណ៍ត្រួតពិនិត្យរាងកាយជាមួយបុគ្គលិកក្នុងតំបន់គឺសំខាន់ណាស់ដើម្បីធានាសុវត្ថិភាព។ លោកនិយាយថា កិច្ចការខ្លះមិនអាចដោះស្រាយបានពីចម្ងាយនោះទេ។ដូច្នេះលោកសង្ឃឹមលើការបន្តពាណិជ្ជកម្មជាថ្មីនេះ។