រាជធានីបាងកក៖ អាជ្ញាធរថៃ បានអនុញ្ញាត​ឲ្យក្រុមហ៊ុន​បម្រើផ្នែក​សេវា​សាធារណៈ ចាប់ផ្ដើមដំណើរការទូកប្រើប្រាស់ប្រព័ន្ធអគ្គិសនី ដឹក​ភ្ញៀវ​ទេសចរ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០២ នៅតាមព្រែក​ Phadung Krung Kasem នាទីក្រុងបាងកក។

ក្រុមហ៊ុន Krungthep Thanakom Co Ltd ជាក្រុមហ៊ុន​ប្រតិបត្ដិការ​លើ​សេវាសាធារណៈ បានថ្លែង នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រុម​ហ៊ុនទទួលបានជោគជ័យ លើសកម្មភាពដាក់ឲ្យដំណើរការនូវទូក​​ទេសចរណ៍ ប្រើប្រព័ន្ធអគ្គិសនី ចំនួន៧ នៅក្នុងព្រែ Phadung Krung Kasem នាទីក្រុងបាងកកក។  ក្រុមហ៊ុន បានសាកល្បងទូកប្រភេទនេះ  ដោយមិនមានដឹកភ្ញៀវ នៅក្នុងសប្ដាហ៍នេះ។

ក្រុមហ៊ុន បានបញ្ជាក់ថា ទូកប្រើប្រព័ន្ធអគ្គិសនី ចំនួន៧ នឹងបើក​ដំណើរ​ការ​លើសេវាសាធារណៈ​ ដឹកភ្ញៀវ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០​ខាង​មុខនេះ។ ប៉ុន្ដែការប្រារព្ធពិធី បើកដំណើការសេវាជាផ្លូវការ នឹងចាប់ផ្ដើម នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា។ នេះជាការដាក់​ឲ្យដំណើរការ​នូវទូក​ប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​ជាលើកដំបូង នៅក្នុងប្រទេសថៃ៕