យល់ដឹង៖ បញ្ហាសត្វល្អិត និងប៉ារ៉ាសិត ក្នុងរាងកាយសព្វថ្ងៃនេះ សឹងតែជាបញ្ហាមួយទូទៅ ទៅហើយ។ ដោយហេតុនេះ ទើបបានជាយើងនឹងលើកឡើងនូវរោគសញ្ញាជាច្រើន ដែលរាងកាយព្យាយាមប្រាប់អ្នកថា ចំនួនប៉ារ៉ាសិត កំពុងតែកើនឡើងក្នុងខ្លួនរបស់អ្នក។ ចង់ដឹងថាមានរោគសញ្ញាបែបណាខ្លះនោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ!

ទាំងនេះជារោគសញ្ញាទូទៅ ដែលបង្ហាញថាអ្នកកំពុងមានសត្វល្អិត និងប៉ារ៉ាសិតក្នុងរាងកាយច្រើន៖
-មានបញ្ហារំលាយអាហារញឹកញាប់។
-សន្លាក់ប្រែជារឹង និងឈឺ។
-មានបញ្ហាស្បែក ដូចជា ឡើងមុន កើតដំបៅ កន្ទួល រមាស់ រលាក -ល-។
-រមាស់ពេញខ្លួន ជាពិសេស បរិវេណច្រមុះ មាត់ និងរន្ធគូទ។
-បញ្ហាមករដូវ មិនប្រក្រតី សម្រាប់ស្រ្តី និងបញ្ហាផលិតមេជីវិតមិនប្រក្រតី សម្រាប់បុរស។
-មានបញ្ហាពាក់ព័ន្ធ នឹងការចងចាំ។
-គ្មានកម្លាំងកំហែងជាប្រចាំ។
-ហៀរទឹកមាត់ច្រើន នៅពេលគេង។
-មានបញ្ហាក្នុងការដកដង្ហើម។
-មិនមានចំណង់ទទួលទានអាហារ។
-មានអារម្មណ៍បាក់ស្បាត និងភ័យស្លន់ស្លោញឹកញាប់។
-កង្វះជាតិដែក ឬខ្វះគ្រាប់ឈាម។
-មានបញ្ហាអាឡែហ្ស៊ី ជាពិសេសជាមួយអាហារ។
-ឃ្លានខុសពេល តែញ៉ាំមិនចូល។
-ជួនកាលបែរជាឃ្លានរបស់ផ្អែមទៅវិញ។
-មានឈាមតាមអញ្ចាញធ្មេញ។
-មានអារម្មណ៍ផ្លាស់ប្តូរច្រើន ស្មុគ្រស្មាញ ធ្លាក់ទឹកចិត្ត ដេកក៏មិនលក់ ឆាប់ខឹង រហូតគិតចង់ធ្វើអត្តឃាតម្តងៗ។
-ឈឺក្បាល ញឹកញាប់។

ប្រភព៖ បងពេទ្យចិត្តល្អ