យោងតាមហ្វេសបុក ឈ្មោះ ឧបាសិកា រ៉េត រស្មី បានបង្ហោះតាមបណ្តាញសង្គម​ថា មានបុរសម្នាក់បាននាំគ្រួសារនិងសាច់ញាតិបងប្អូនទៅផ្ទះកូនក្រមុំ ដើម្បីធ្វើការចូលស្តីដណ្តឹង ប៉ុន្តែពេលទៅដល់កន្លែងដែលប្រាប់បែរជាមិនអាចទំនាក់ទំនងខាងកូនក្រមុំបាន ដោយខាងប្រុសនៅតែមិនអស់ចិត្តក៏បានព្យាយាមទាក់ទងផង និងដើរសួរអ្នកនៅជិតនិងផង។ ក្រោយមកខាងប្រុសក៏បានសម្រេចចិត្តនាំបងប្អូនត្រឡប់ទៅស្រុកវិញ។​ ដើម្បីជ្រាបច្បាស់សូមអានខ្លឹមសាររៀបរាប់របស់ឧបាសិកា រ៉េត រស្មី ដូចខាងក្រោម៖

ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូគាត់ដើរសួគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួកខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ។