អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសសឹង្ហបុរី (CAAS) បាននិយាយថា ប្រទេសសឹង្ហបុរីនឹងអនុញ្ញាតិឱ្យភ្ញៀវទេសចរ មកពីប្រទេសចិនដីគោកស្នាក់ ហើយប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមាននៃជម្ងឺ COVID-19 ពួកគេមិនចាំបាច់ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃនោះទេ។

ដោយចាប់ផ្តើមពីថ្ងៃទី ៦ ខែវិច្ឆិកា ភ្ញៀវទេសចរ នឹងឆ្លងកាត់ប្រព័ន្ធប្រតិកម្មធ្វើតេស្តជម្ងឺកូវិត-19 នៅពេលមកដល់ព្រលានយន្តហោះ។ បន្ទាប់ពីបានធ្វើតេស្ត ភ្ញៀវទេសចរ ត្រូវទទួលយកមធ្យោបាយធ្វើដំណើរឯកជនតាក់ស៊ី ឬរថយន្តជួលឯកជនពីព្រលានយន្តហោះ ទៅកន្លែងស្នាក់នៅដែលបានប្រកាស។

លទ្ធផលតេស្តនឹងចេញ ក្នុងរយៈពេល ៤៨ ម៉ោង ដែលជាធម្មតាក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង។ ភ្ញៀវទេសចរ ត្រូវតែស្នាក់នៅកន្លែងដាក់ឲ្យនៅដោយឡែក នៅកន្លែងស្នាក់នៅដែឡបានប្រកាស រហូតដល់លទ្ធផលតេស្ត ត្រូវបានបញ្ជាក់ថាអវិជ្ជមាន។

បន្ទាប់មកពួកគេអាចទៅធ្វើ សកម្មភាព របស់ពួកគេនៅប្រទេសសឹង្ហបុរី។ ការផ្លាស់ប្តូរចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីការ ដកចេញការរឹតត្បិតច្រកព្រំដែន សម្រាប់ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី (មិនរាប់បញ្ចូលរដ្ឋ Victoria) , ព្រុយណេ ណូវ៉េលហ្សេឡង់ និងប្រទេសវៀតណាម។

ដោយចាប់ផ្តើមតាំងពីថ្ងៃទី ២៣ ខែមីនា ប្រទេសសឹង្ហបូរី បានហាមឃាត់ការចូល និងឆ្លងកាត់ របស់ភ្ញៀវភ្ញៀវទេសចរទាំងអស់ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺCOVID-១៩ ។