ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ២នាក់កំពុងបើកត្រាក់ទ័រច្រូតស្រូវនៅចំណុចបង្គោលព្រំសីមា ចៃដន្យកិនមីនតោនផ្ទុះ បណ្ដាលឱ្យស្លាប់ទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចបង្គោលព្រំសីមាលេខ៤៣(ដីខ្មែរ តែស្រែថៃ) ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិណូនម៉ាក់មុន ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវប្រ ទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មុនពេលកើតហេតុ ជនជាតិថៃ ២នាក់ បានជិះត្រាក់ទ័រថៃ១គ្រឿង មកច្រូតស្រូវនៅភូមិសាស្រ្តបង្គោលសីមាលេខ៤៣(ដីខ្មែរ តែស្រែថៃ) ក៏ជួបគ្រោះចង្រៃ បើកកិនមីនតោន ផ្ទុះស្លាប់ទាំង២នាក់តែម្ដង។ ចំណែកត្រាក់ទ័រខូចទាំងស្រុង៕